(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀរ សៀកឡេង,លោក អាន សុគន្ធធារ៉ា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសថា ការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នសន្តិសុខនៅកម្ពុជា នេះគឺសារញុះញង់ និងបំភ្លៃពីស្ថានការណ៍ពិតនៅកម្ពុជា

២៖ អ្នកនាំពាក្យបក្សកាន់អំណាចទាមទារឱ្យអគ្គរដ្ឋទូតអាមេរិក បង្ហាញឱ្យច្បាស់ថា អាមេរិកពិតជាបានដាក់ផែនការ និងបញ្ជាឲ្យ កឹម សុខា យកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី មែនឬទេ?

៣៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ រឿងអាមេរិកបិទការផ្តល់ទិដ្ឋាការដល់មន្រ្តីកម្ពុជា ពាក់ព័ន្ធរឿងអាមេរិកចង់បញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាដោយបង្ខំ

៤៖ លោក ហ៊ុន ម៉ាណែត៖ «យើងជួយខ្មែរសោះ បែរជាអាមេរិកាំងដាក់ទណ្ឌកម្មយើង»

៥៖ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា ការសម្រេចផ្អាកការចេញប្រភេទទិដ្ឋការខ្លះ ដល់មន្រ្តីការបរទេស ក្រោមហេតុផលបញ្ហាបញ្ជូនជនមានពិរុទ្ធនោះ មិនសមហេតុផលទេ

៦៖ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្តចំពោះសេចក្តីថ្លែងការណ៍របស់ ឧត្តមស្នងការសិទ្ធិមនុស្ស UN

៧៖ អ្នកនាំពាក្យ គ.ជ.ប៖ បើគ្មានជំនួយពីបរទេស ក៏មិនប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជាឡើយ ព្រោះថវិការដ្ឋគ្រប់គ្រាន់ស្រេចហើយ

៨៖ គ.ជ.ប អនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាង៧ពាន់នាក់ សង្កេតកាណ៍ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត

៩៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ គិតត្រឹមខែសីហា ឆ្នាំ២០១៧ ចិនវិនិយោគនៅកម្ពុជា មានទឹកប្រាក់រហូតដល់១៦.២ប៊ីលានដុល្លារ

១០៖ ឧកញ៉ា ជួប ច័ន្ទ ពាក់ព័ន្ធការចេញសែកគ្មាន សាច់ប្រាក់ជាងមួយលានដុល្លារ ត្រូវព្រះរាជអាជ្ញាឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែកោះហៅពេលណា ចូលខ្លួនពេលនោះ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីក្រុងព្យុងយ៉ាង៖ «ទណ្ឌកម្មថ្មីពី UN ធ្វើឲ្យលោក គីម ជុងអ៊ុន ជឿជាក់ថា លោកកំពុងដើរលើផ្លូវត្រូវ ហើយនឹងសន្យាបង្កើនសមត្ថភាពយោធា ទ្វេដងទៀត»

២៖ ទីបំផុតអគ្គលេខាធិការ UN ចេញមុខអំពាវនាវឲ្យមីយ៉ាន់ម៉ា បញ្ឈប់ប្រតិបត្តិការយោធា ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា!

៣៖ កូរ៉េខាងជើង «ព្រមានប្រើអាវុធនុយក្លេអ៊ែរ បាញ់ពន្លិចជប៉ុនឲ្យបាត់ពីផែនទីពិភពលោក និងធ្វើឲ្យអាមេរិកក្លាយជាផេះ»

៤៖ អគ្គិភ័យលេបត្របាក់សាលារៀននៅម៉ាឡេស៊ី «ឆក់យកជីវិតមនុស្ស ២៥នាក់ ភាគច្រើនជាសិស្ស» ៕