(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ បុរី ប៉េង ហួត ប្រកាសបញ្ចុះតម្លៃរហូតដល់៧% សម្រាប់គម្រោងផ្ទះវីឡាព្រីន ជាគេហដ្ឋាន ដ៏ល្អប្រណិតរចនាបទបែបអឺរ៉ុប ជាទីកន្លែងសម្រាប់រស់នៅយូរអង្វែង និងបង្កើតអនុស្សាវរីយ៍ នៃការជួបជុំគ្រសារដែលមិនអាចបំភ្លេចបាន។ នឹងទទួលសម្ភារៈបន្ថែមជូនមានដូចជា៖ ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម ស៊ីងលាងចាននិងម៉ាស៊ីនបឺតផ្សែង និងទូរសម្លៀកបំពាក់ក្នុងបន្ទប់មេគ្រួសារផងដែរ។

ដូច្នេះយើងខ្ញុំសូមណែនាំគេហដ្ឋានមួយប្រភេទរបស់បុរី ប៉េង ហួត ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ វីឡាព្រីន ជាគេហដ្ឋានរចនាយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប យ៉ាងពិសេសដោយផ្តោតលើគុណភាព សោភណ្ឌភាព និងសាកសមសម្រាប់គ្រួសារ ទាន់សម័យនាពេលបច្ចុប្បន្ន ដែលគេហដ្ឋាននេះមានកម្ពស់៣ជាន់ ជាមួយផ្ទៃសំណង់ទំហំ12mx19m បែងចែកជា៥បន្ទប់គេង និង៦បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ។

វីឡាព្រីន មានទីតាំងក្នុងគម្រោង ដឹស្តាដាយមិន ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងទាំងមូលសុទ្ធតែបានតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ឆ្លងកាត់ ក្នុងគម្រោងផ្ទាល់តែម្តង។

សូមបញ្ជាក់ផងដែរថា បុរី ប៉េង ហួត គឺជាបុរីឈានមុខគេ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ លើការអភិវឌ្ឍន៍សំណង់ និងលំនៅដ្ឋាននៅក្នុង ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងបុរី ប្រមាណជាជាង២០គម្រោង និងគេហដ្ឋានប្រមាណជាជាង៣០ប្រភេទផ្ទះ ក្រៅពីអភិវឌ្ឍគម្រោងបុរី ប៉េង ហួត បាននឹងកំពុងអភិវឌ្ឍ ខុនដូ សួនកំសាន្ត សាលសនិ្នសីទ ផ្សារទំនើបផងដែរ។

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789 Email: [email protected] ឬគេហទំព័រ Facebook៖ www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!