(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ ចេះសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ចូលរួមជាមួយរាជរដ្ឋាភិបាលថែររក្សាសន្តិភាព «មានសន្តិភាពទើបមានការអភិវឌ្ឍ បើគ្មានសន្តិភាព គ្មានទេការអភិវឌ្ឍ»។
ការថ្លែងអំពាវនាវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានធ្វើងឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ពេលជួបជាមួយសមាជិកសមាជិកា សរុបចំនួន៤៦០នាក់ ក្នុងពិធីរាប់បាត្រដារឆ្លងកាន់បិណ្ឌវេនទី៩ នៅក្នុងវត្តសុភណារ៉ាម ឃុំសំរោងចំនួន២០០នាក់ និងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា សាខាបក្សភូមិចំនួនសរុប២៦០នាក់ មកពី២៩សាខាបក្យភូមិនៅឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា ពេលប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍរីកចម្រើន នោះជីវភាពប្រជាពលរដ្ឋពិតជាបានល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថៃ្ង។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខនោះ នាវាកម្ពុជាបានឆ្ពោះទៅមុខ ហើយបានអភិវឌ្ឍន៍ខ្លួនមិនឈប់ឈរ ហើយសម្តេចតេជោតែងតែគិតគូរដល់សុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ប្រែក្លាយចំការមីនទៅជាវាលស្រែនិងចម្ការដំណាំ ប្រែក្លាយតំបន់ធ្លាប់វាយប្រយុទ្ធគ្នា ទៅជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មដោះដូរទំនិញនិងកសិផលគ្រប់ប្រភេទ របស់ប្រជាពលរដ្ឋបង្កើនចំណូលកាត់បន្ថយបាន នូវភាពក្រីក្រឆ្ពោះទៅរកភាពសម្បូរសប្បាយគ្រប់ក្រុមគ្រួសារ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា «កាលណាប្រទេសជាតិមានសន្តិសុខ អភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានធូរធារនោះ វិស័យសាសនាក៏រីកចម្រើនតាមនោះដែរ សូមអរគុណណាស់ដល់បងប្អូនទាំងអស់ចេះសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ចូលរួមជាមួយរាជរដ្ឋាភិបាលថែររក្សាសន្តិភាព ដែលជាចំណុចចម្បងមុនគេបង្អស់មុនឈានដល់ការអភិវឌ្ឍ ពោលគឺមានសន្តិភាពទើបមានការអភិវឌ្ឍ បើគ្មានសន្តិភាពគ្មានទេការអភិវឌ្ឍ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេច ដែលជាថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្ស និស្សិតប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។
ជាវប្បធម៌ចែករំលែក នាយឧត្តមសេនីយ៍បានជូននូវអំណោយជាទ្រនាប់ដៃដល់សមាជិក-សមាជិកា និងទេយ្យទានប្រគេនបច្ច័យជូនវត្តមាន៖
១៖សមាជិកចូលរួមចំនួន២៦០នាក់ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១និង ស្បែកជើង១គូ
២៖ ថវិកាបច្ច័យបិណ្ឌទី៩បាន ចំនួន៦០៤៥៥០០.រៀលដុល្លារ ៣៥០ដុល្លារ និង១០០០បាត្រ
៣៖ អង្ករ២០០គីឡូក្រាម
៤៖ ទឹកសុទ្ធ១០កេស
៥៖ ទឹកស៊ីវអ៊ីវ១០យួរ
៦៖ ទឹកត្រី១០យួរ
៧៖ ទឹកក្រូច៥កេស
៨៖ ទឹកផ្លែឈើ៥កេស
៩៖ មី១០កេស
១០៖សាខាបក្សភូមិចំនួន២៩សាខាក្នុង១សាខាបក្សភូមិជូនថវិកា ២០ម៉ឺនរៀល
១១៖ គណៈកម្មាធិការបក្សឃុំសំរោងជូនថវិកា១លានរៀល
១២៖ប្រគេនស៊ីម៉ង់ត៍ចំនួន៥.តោនដល់វត្តសំរោង
១៣៖ជូនស្ពីកឃ័រ១គ្រឿងដល់អនុវិទ្យាល័យសំរោងមានជ័យ
១៤៖ជូនកុំព្យូទ័រនិងព្រីនធ័រ១គ្រឿង ដល់គណបក្សឃុំ
១៥៖ជូនសាលារៀនកុំព្យូទ័រនិងព្រីនធ័រ ១កំភ្លេដែរ
១៦៖ប្រជាពលរដ្ឋនិងឧបាសក ឧបាសិកា តាជី យាយជី បានចូលរួមកាន់បិណ្ឌវេណ៩ ប្រមាណជាង២០០នាក់ទទួលបានសារ៉ុងម្នាក់១ផងដែរ
១៧៖ជួយសង់សាលារៀន១ខ្នង៦បន្ទប់
១៨៖ជួយស្តារស្រះ១ ទំហំ១២០០ម៉ែតក្រឡានៅក្នុងវត្ត
ដោយឡែកផ្តល់ជូនទៅស្រុកម៉ាឡៃមាន៖
១៩៖ផ្តល់កុំព្យូទ័រ ១ និងព្រីនធរ័១នៅសាលាឃុំអូរស្រឡៅ ស្រុកម៉ាឡៃ
២០៖ជូនស៊ីម៉ង់ត៍១០តោនដល់វត្តភ្នំ៩៣ឃុំអូរស្រឡៅ
២១៖ជូនស្ពីកឃរ័២គ្រឿង ទៅសាលារៀនចំនួន២ នៅឃុំអូរស្រឡៅ៕