(សិង្ហបុរី)៖ លទ្ធផលបឋម នៃកិច្ចពិភាក្សាវេទិកាប្រធានប្រតិភូ នៃកិច្ចប្រជុំអាស៊ានណាប៉ូល លើកទី៣៧ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ គឺប្រធានប្រតិភូទាំងអស់ បានឯកភាពអនុម័ត៩ចំណុច ដូចខាងក្រោម៖
ទី១៖ ឯកភាព FBI ធ្វើជាអ្នកសង្កេតការណ៍របស់អាស៊ានណាប៉ូល
ទី២៖ ដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធទិន្នន័យ អាស៊ានណាប៉ូលថ្មី (e-ADS) ប៉ុន្តែត្រូវបន្តជជែកគ្នាអំពីវិធីបង់ប្រាក់ថែទាំ
ទី៣៖ ឯកភាពឲ្យលេខាធិការដ្ឋានអាស៊ានណាប៉ូល បង្កើតកិច្ចសហប្រតិបត្តិការជាមួយ EAST (ក្រុមសន្តិសុខម៉ាស៊ីនអេធីអឹមអ៊ឺរ៉ុប)
ទី៤៖ បង្កើតកិច្ចសហការជាមួយស្ថាប័ន នគរបាលទទួលបន្ទុកប្រតិបត្តិការឈូងសមុទ្រអារ៉ាប់
ទី៥៖ ផ្តល់បេក្ខភាពមកពីប្រទេសឡាវ ធ្វើជានាយកប្រតិបត្តិ នៃលេខាធិការដ្ឋានអាស៊ានណាប៉ូល ឆ្នាំ២០១៨ និង២០១៩
ទី៦៖ ផ្តល់បេក្ខភាពមកពីសិង្ហបុរី ធ្វើជានាយកផ្នែកសេវានគរបាល នៃលេខាធិការដ្ឋានអាស៊ានណាប៉ូល ឆ្នាំ២០១៨ និង២០១៩
ទី៧៖ បង្កើតគោលការណ៍ស្តីពី ការប្រើប្រាស់បទភ្លេងអាស៊ាន
ទី៨៖ សំណើរបស់រុស្ស៊ីពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ស្វែងរកជនរត់គេចខ្លួនជាមួយ Interpol
ទី៩៖ ការបង់ថវិកាឆ្នាំ២០១៨ (១៦.៩៩៨ដុល្លារ)។
ចុងក្រោយ អង្គប្រជុំបានទទួលយកសំណើចំនួន២ ដែលលើកឡើងដោយលេខាធិការដ្ឋានអាស៊ាន ហើយប្រគល់ឲ្យលេខាធិការដ្ឋានអាស៊ានណាប៉ូល ដើម្បីសិក្សាលម្អិតគឺ៖
ទី១៖ ការលើកឋានៈអាស៊ានណាប៉ូល ឲ្យទៅជាអង្គការចាត់តាំងពេញសិទ្ធិ របស់សហគមន៍អាស៊ាន
ទី២៖ ការរៀបចំកន្លែងអង្គុយរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងសន្និសីទអាស៊ានណាប៉ូល ឲ្យបានសមស្រប (មានការមិនពេញចិត្តក្នុងការដាក់ឲ្យអង្គុយជាមួយដៃគូពិភាក្សា)៕