(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា អញ្ជើញមកដាក់បិណ្ឌទី០៩ នៅវត្ដចំពុះក្អែក ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និង​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា​ តែងតែប្រារព្ធពិធីប្រពៃណីជាតិនេះ​ ជារៀងរាល់ឆ្នាំនៅវត្តចំពុះក្អែកនេះ៕