(ភ្នំពេញ)៖ សាលវិទ្យាល័យបញ្ញាសាស្រ្ដ បានរៀបចំកម្មវិធីអបអរខួបលើកទី២០ឆ្នាំ នៃការបើដំណើរការ នៃសាកលវិទ្យាល័យនេះ គម្រប់ខួប២០ឆ្នាំ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀតផងដែរ។
លោក សំបូរ មាណ្ណារ៉ា សាស្រ្ដាចារ្យប្រចាំសាកលវិទ្យាល័យបញ្ញាសាស្រ្ដ បានថ្លែងថា ការរៀបចំខួប២០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ធ្វើឡើងដើម្បីរំលឹកនូវប្រវត្តិនៃការបង្កើត អស់រយៈពេលជាយូរ និងចែករំលែកដល់អ្នកទាំងអស់គ្នាឲ្យយល់ដឹង និងស្គាល់ពីសាកលវិទ្យាល័យមួយនេះ។
លោកសាស្រ្ដាចារ្យ បានបន្ដទៀតថា រយៈពេល២០ឆ្នាំហើយ ដែលសាកលវិទ្យាល័យបញ្ញាសាស្រ្ដ បានបើកដំណើរការ ដោយមានកាអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ ក៏ដូចជាការចាប់ផ្ដើមគិតពីតម្លៃ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដ ក្នុងន័យបង្ហាញពីតួនាទី និងការគិតរបស់យើងក្នុងការងាររបស់យុវជន និងការអប់រំនេះ៕