(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមប្រឹក្សាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្កាត់ ភូមិ និងប្រជាពលរដ្ឋ បានចូលរួមពិធីកាន់បិណ្ឌវេនទី០៨ នៅវត្តធុតង្គចំការដូង ស្ថិងក្នុងភូមិខ្វា សង្កាត់ដង្កោ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានប្រគេនបច្ច័យកសាង១លានរៀល ប្រគេនព្រះសង្ឃ ក្នុងមួយអង្គ៥ម៉ឺនរៀល ទេយ្យទានជាគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៀត។
លោក នុត ពុធដារ៉ា បានថ្លែងអំពីប្រពៃណីរបស់ខ្មែរដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារពឡើង ជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាន នៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។
ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕