(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អ្នកបើកបរ រថយន្តដឹកកម្មករ និងអ្នកដំណើរទាំងអស់ ពេលបើកបរដឹកកម្មករទៅ និងត្រលប់ពីស្រុកកំណើតវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវជានិច្ច។ នេះបើតាមសេចក្ដីអំពាវនាវរបស់ ប.ស.ស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ជារៀងរាល់ឆ្នាំ ប.ស.ស ក៏ដូចជាក្រសួងការងារ តែងតែអំពាវនាវឱ្យអ្នកបើករថយន្តដឹកកម្មករមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីឱ្យកម្មករ និយោជិត និងអ្នកដំណើរមានសុវត្ថិភាពក្នុងការធ្វើដំណើរ៕

ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់ ប.ស.ស៖