(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា ក្នុងរយៈពេលត្រឹមតែ៤ខែប៉ុណ្ណោះ Facebook Page របស់ខ្លួនដែលមានឈ្មោះថា «The University of Cambodia - UC» មានអ្នក Like កើនឡើងគួរកត់ស្គាល ពោលមានជាង២៦ម៉ឺន Like ដោយឈរលើចំណាត់ថ្នាក់លេខ១៤៨ នៅទូទាំងពិភពលោក ខណៈនោះក្នុងប្រទេសកម្ពុជា សាកលវិទ្យាល័យកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ៤ ជាស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សាដែលទទួលបានការពេញចិត្តច្រើនជាងគេផងដែរ។

សាកលវិទ្យាល័យកម្ពុជាបានបន្តថា ចំណាត់ថ្នាក់លេខ១៤៨ទូទាំងពិភពលោកនេះ ត្រូវបានស្ដែងឲ្យឃើញតាមរយៈ Facebook Page នៅក្នុងខែសីហា ឆ្នាំ២០១៧ ហើយចំនួនអ្នកចុច Like របស់សាកលវិទ្យាល័យកម្ពុជា បាននិងកំពុងកើនឡើងយ៉ាងខ្លាំងចាប់តាំងពីដើមរៀងមក ពោលគឺមានចំនួន Like ច្រើនជាង ២៦៦,៧៧៥ Like៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យកម្ពុជា៖