(ព្រៃវែង)៖ ប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារ ដែលរស់នៅស្រុកពារាំង ខេត្ដព្រៃវែង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានទទួលអំណោយមនុស្សធម៌ ពីគ្រឹៈស្ថាន សុវណ្ណដារ៉ា ហ្វាយនែន ។

លោក សោម សាខន នាយកគ្រឹៈស្ថាន សុវណ្ណដារ៉ា ហ្វាយនែន បានថ្លែងថា ដោយមើលឃើញ ពីភាពក្រលំបាក រ​បស់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកពារាំង លោកក៏បានរៀបចំអំណោយ មកចែកជូនពួកគាត់តែម្ដង ដែលមួយគ្រួសារ ទទួលបានអង្គរ២៥គីឡូ មី១កេស​ ទឹកត្រី១យួរ និងថវិកា២ម៉ឺនរៀល ។

លោកបន្ដថា ត្បិតតែអំណោយនេះ តិចតួចក្ដី តែវាបង្ហាញពីសេចក្ដីស្រលាញ់ ការចែករំលែក និងជួយសម្រាកនូវទុក្ខលំបាក របស់ពួកគាត់មួយរយៈពេល ហើយក្រុមការងាររបស់លោក និងសម្បុរសធម៌ផ្សេងទៀត នឹងបន្ដជួយបំពេញ នូវភាពខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ ជាបន្ដទៀត ទៅតាមលទ្ធភាព ដែលអាចធ្វើបាន ។

ទន្ទឹមនឹងនោះ  ប្រជាពលរដ្ឋ ទាំង៣០គ្រួសារ បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ដែរទទួលបានអំណោយទាំងនេះ  ដែលអាចជួយកាត់បន្ថយភាពខ្វះខាត របស់ពួកគាត់មួយចំណែកធំ ហើយក៏បានថ្លែងអំណរគុណ ដល់គ្រឹៈស្ថាន សុវណ្ណដារ៉ា ហ្វាយនែន ដែលបានជួយ និងយល់ពីទុក្ខលំបាករបស់ពួកគាត់ផងដែរ។

ការផ្ដល់អំណោយសប្បុរសធម៌នេះ ក៏មានការអញ្ជើញចូលរួម ពី អភិបាលស្រុកពារាំងផងដែរ៕