(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, លោក អាន គុន្ធធារ៉ា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ លោក សុន ឆ័យ ប្រកាសទាត់ចោលសម្តី លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលនិយាយថា គណបក្សប្រឆាំង ធ្វើពហិកាមិនចូលរួមបោះឆ្នោតជាតិ នៅឆ្នាំក្រោយ

២៖ វិទ្យុអាស៊ីសេរី សម្រេចបិទការិយាល័យរបស់ខ្លួននៅកម្ពុជាដោយស្ងាត់ៗ ហើយបំបែកបុគ្គលិកទាំងអស់ឲ្យទៅធ្វើការងារ តាមផ្ទះរៀងៗខ្លួនវិញ

​៣៖ មន្រ្តីកំពូលខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឆ្លើយតបស្ថានទូតអាមេរិកថា តើអាមេរិកចោទប្រកាន់ កឹម សុខា ឬ កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិក?

៤៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយនិងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

៥៖ មហាអំណាចនៅអាស៊ី ប្រកាសជួយទប់ស្កាត់មិនឲ្យមានបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា

៦៖ ព្រះរាជអាជ្ញាចេញដីកាកោះហៅលោក ពេជ្រ ស្រស់ ទៅសួរបំភ្លឺពាក់ព័ន្ធពាក្យបណ្តឹង ស្វែងរកការពិតលើគណៈកម្មការប្រមូលប្រាក់សម្រាប់ បុណ្យសពលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី១៤ កញ្ញា

៧៖ អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យ គណបក្សសង្រ្គោះជាតិ រៀបចំពិធីបង្សុកូល នៅបរិវេណមុខអតីតរដ្ឋសភាទេ ដោយបង្វែឱ្យទៅធ្វើនៅតាមវត្តអារ៉ាមវិញ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង តបតាមសំណើរបស់អាមេរិក!

២៖ រុស្ស៊ីប្រាប់ទៅអាមេរិក ឱ្យបញ្ឈប់បំផ្លាញមិត្តភាពរវាងប្រទេសទាំងពីរ ហើយចាប់ផ្ដើមដោះស្រាយបញ្ហា ដែលអាមេរិកបង្កឡើង

៣៖ ទីបំផុតបញ្ហាអំពើហិង្សានៅមីយ៉ាន់ម៉ា «ត្រូវបញ្ជូនទៅដោះស្រាយនៅចំពោះមុខ UN ហើយ» ខណៈជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កើនដល់ជាង ៣សែននាក់!

៤៖ មេដឹកនាំប៉ាគីស្ថានព្រមានថា «បញ្ហាធំៗជាច្រើននឹងផ្ទុះឡើង» ប្រសិនបើអាមេរិកផ្តាច់ជំនួយយោធា មកកាន់ប្រទេសនេះ! ៕