(ភ្នំពេញ)៖ អស្ចារ្យមែន! សេវាកម្ម ទិញទំនិញអនឡាញ ជាមួយទឹកប្រាក់ ចាប់ពី០.២៥ដុល្លារ បានបើកសម្ពោធហើយ ដែលនេះ សមស្របជាមួយនិងការរីកចម្រើននៃបច្ចេកវិទ្យា នៃយុគសម័យ Internet ដោយកម្ពុជាកំពុងសំរបខ្លួន និងអភិវឌ្ឍន៍ខ្លួន ហើយបច្ចេកវិទ្យានេះ កំពុងផ្លាស់ប្តូរជីវិតរស់នៅ របស់ប្រជាជនកម្ពុជា និងយុវវ័យបច្ចុប្បន្ន ។
លោកអ្នក នៅទូទាំង២៥ខេត្ដ-ក្រុង អាចធ្វើការទិញទំនិញបានគ្រប់ប្រភេទ ដែលចង់បាន ដោយមិនចំណាយពេលវេលាយូរ ថវិកាច្រើន និងទៅដល់ទីតាំងនោះឡើយ គ្រាន់តែមាន KhShopping ដែលជាគេហទំព័រ និង App លក់ទំនិញអនឡាញ លោកអ្នក នឹងអាចកុម្ម៉ង់ទិញបានភ្លាមៗផងដែរ ពិសេសក្នុងឱកាសបើកសម្ពោធ សេវាកម្មលក់ទំទិញអនឡាញនេះ កាលពីម្សិលមិញ ថ្ងៃទី១១កញ្ញា ឆ្នាំ២០១៧ ដោយអតិថិជន អាចមានឱកាសទិញបានជាមួយទឹកប្រាក់ ចាប់ពី០.២៥ដុល្លារឡើងទៅ ហើយក៏មានឱកាសឈ្នះនូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យការសម្ពោធដាក់ប្រើប្រាស់ ជាផ្លូវការនៃ KhShopping ទទួលការគាំទ្រខ្ពស់អតិថិជន ។
កាន់តែពិសេស ក្នុងកម្មវិធីនោះ ក៏មានវត្តមានកិត្តិយសពីសំណាក់ កញ្ញា មាស សុខសោភា តារា ចំរៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា និងដៃគូរសហការរបស់ KhShopping ដែលមានដូចជា ធនាគាឯកទេសWing, ក្រុមហ៊ុន Midea Cambodia, Yako Technology(Cambodia) Co.,Ltdនិងក្រុមហ៊ុន EZY Corporation។
លោក PeterXu ស្ថាបនិកនៃក្រុមហ៊ុន KhShopping បានបញ្ជាក់ថាវត្តមាន KhShopping ថ្ងៃនេះគឺជាផ្នែកមួយ នៃការរីកម្រើនបច្ចេកវិទ្យាI Internet ជំនួយដល់ការទិញទំនិញ ហើយវាក៏ជាPlatformមួយ ដែលអាចឲ្យអតិថិជន កំសាន្តអារម្មណ៍ ក្នុងការទិញទំនិញ ជាមួយទឹកប្រាក់បន្តិចបន្តួចរបស់ខ្លួន ហើយទទួលបានទំនិញ ដែលមានតម្លៃរាប់រយដុល្លារ គឺKhShopping និងបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយផ្អែកលើគោលការណ៍៣ គឺសុក្រិតភាព យុត្តិធម៌ និងស្មើភាព លោកក៏បានបន្ថែមទៀតថា ក្រោយការសាកល្បងដំណើរការមួយរយៈ
ពេលនេះ KhShopping មានមោទនភាពកំពុងបំរើសេវាកម្ម ជូនអតិថិជន ជាង ១,០០០នាក់ ដែលកំពុងធ្វើប្រតិ្តបត្តិការណ៍ទិញ ទៅគេហទំព័រ www.khshopping.com និងApp របស់ខ្លួន ដោយវានៅបន្តកើនឡើងជាបន្តបន្ទាប់។
នេះជាសេវាកម្មថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ដែលវានិងជំនួសការទិញទំនិញធម្មតា តាមហាង ចំនេញពេលវាលា ធានាគុណភាព៕