(ភ្នំពេញ)៖ ក្រុមហ៊ុន អូ អឹម ស៊ី បានចេញលក់ម៉ូតូ Suzuki ពីរម៉ូដែលព្រមគ្នាក្នុងថ្ងៃតែមួយតែម្តងគឺ Let’s ២០១៨ និង Smash ២០១៨។
ការចេញលក់ព្រមគ្នានេះ បានធ្វើឡើងក្រោយពីក្រុមហ៊ុន អូ អឹម ស៊ី ទទួលបានជោគជ័យ យ៉ាងត្រចះច្រចង់ក្នុង អំឡុងពេល ចេញលក់ម៉ូដែល លេខអូតូ Suzuki nex ២០១៨ កាលពីថ្ងៃទី ២២ ខែ សីហា កន្លងទៅនេះ និងខណៈ ពេលដែល តំរូវការទីផ្សារ មានការកើនឡើងឥតឈប់ឈរពិសេសតំរូវការលើប្រភេទលេខអូតូ ដែលមានការពេញនិយម ខ្លាំង ក្នុងចំណោមស្រទាប់យុវវ័យ និងស្របពេលដែល វិស្សមកាល របស់ប្អូនសិស្សានុសិស្ស នឹងត្រូវបិទបញ្ចប់ ហើយ រដូវកាលសិក្សា ខិតចូលមកដល់ នាប៉ុន្នានសប្តាហ៍ខាងមុខនេះ ។
ម៉ូដែលថ្មី Let’s ២០១៨ និង Smash ២០១៨ ដែលត្រូវបានកែប្រែប្លែក និងទាក់ទាញជាងមុន ជាមួយជំរើស ច្រើន ពណ៌ ដោយមានពីរពណ៌ (Two-Tone) ទាំងតួម៉ូតូ និងកែប។
ជាមួយនឹងការបញ្ចេញ លើទីផ្សារបន្តបន្ទាប់ ត្រូវបានក្រុមហ៊ុន និងបណ្តាអ្នកលក់បន្ត មានជំនឿយ៉ាងម៉ុតមាំ ថាម៉ូដែល ទាំងពីរខាងលើ ពិតជាមានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ កាន់តែច្រើនឡើងបន្ថែមទៀត៕ (សូមទស្សនាវីដេអូ)