(ព្រៃវែង)៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា លោក ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារ កម្មវិធីផ្ទះទេវតា ចុះទៅប្រគល់ផ្ទះទេវតាចំនួន៥ខ្នង ជាបន្តទៀតជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះ លោកស្រី ឌី សុខីទីឃាយុកោ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងគិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
១៖ ផ្ទះលេខ២២២ ប្រគល់ជូនអ្នកមីង ចាប យូ អាយុ៥៩ឆ្នាំ រស់នៅភូមិតាហ៊ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ លោក ទី សុគន្ធ និងលោកស្រី។
២៖ ផ្ទះលេខ២២១ ប្រគល់ជូនលោកយាយ សៅ យ៉ែម អាយុ៧៨ឆ្នាំ រស់នៅភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ លោក ទី សុគន្ធ និងលោកស្រី។
៣៖ ផ្ទះលេខ២២៣ ប្រគល់ជូនលោកយាយ យស សុខ អាយ៧២ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ លោក ទី សុគន្ធ និងលោកស្រី។
៤៖ ផ្ទះលេខ២១៩ ប្រគល់ជូនលោកយាយ សុន យ៉ា អាយុ៦៩ឆ្នាំ រស់នៅភូមិដូនទង់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ លោក សួស យ៉ារ៉ា និងលោកស្រី ព្រមទាំងបុត្រ។
៥៖ ផ្ទះលេខ២១៧ ប្រគល់ជូនលោកតា ភោគ បាន អាយុ៦៣ឆ្នាំ រស់នៅភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអំណោយ លោក ជា សុន និងលោកស្រី ព្រមទាំងបុត្រ។
សូមបញ្ជាក់ ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយបន្ថែមពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ មានសម្ភារសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ រទេះរុញសម្រាប់ជនពិការចំនួន ០៥គ្រឿង និងថវិកាមួយចំនួនផងដែរ។
ដោយឡែកទុរគតជនចំនួន៧គ្រួសារផ្សេងទៀត រស់នៅឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលកំពុងមានជីវភាពខ្លះខាតយ៉ាងខ្លាំងផងនោះ ត្រូវបានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូក្រាម កន្ទេល ពូក មុង ភួយ ខ្នើយ ចាន ឆ្នាំង មី៥កេះ ទឹកដោះគោ២កេះធំ ទឹកស៊ី អ៊ីវ៣យួរ វិទ្យុ១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនធំ និងថវិកា៥០ម៉ឺនរៀល។
កម្មវិធីផ្ទះទេវតា និងការងារមនុស្សធម៌ខាងលើនេះ មានការចូលរួម និងអមដំណើរដោយលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងការងារជាច្រើននាក់ទៀតផងដែរ៕