(កំពង់ឆ្នាំង)៖ ម្ចាស់ផ្ទះរងគ្រោះទទូចឲ្យសមត្ថកិច្ចតាមស្វែងរកចាប់មុខសញ្ញាជនសង្ស័យ ដែលហែកដំបូលផ្ទះរបស់ខ្លួន រួចលួចទូរស័ព្ទដៃមួយទូគ្មានសល់ កាលពីវេលាម៉ោង១៖៣០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះដូរលុយ វីង និងលក់ទូរស័ព្ទដៃ ដែលមានយីហោ ទីតូសាលាលេខ៥ ស្ថិតនៅភូមិសាលាខេល៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រោយកើតហេតុ គេឃើញមានលោកឧត្តមសេនីយ៍ ឡុច វណ្ណរ៉ា ស្នងការស្រុកកំពង់ត្រឡាច និងលោកឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចុះមកដល់កន្លែងកើតផ្ទាល់តែម្តង។ ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅជិតខាង ក៏ដូចរស់នៅក្នុងស្រុកកំពង់ត្រឡាច ទាំងអស់កំពុងមានការភ័យទុក្ខព្រួយយ៉ាងខ្លាំង រឿងអសន្តិសុខសុវត្តិភាពជូនដល់ពួកគាត់ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ និងទៅថ្ងៃមុខទៀត។
ប្រជាពលរដ្ឋខ្លះទៀត ដែលមានមុខរបរជាអ្នកលក់ដូរមុខរបរធំៗ លក់មាស ដូរលុយចង់ការប្រាក់ កំពុងភ័យយ៉ាងខ្លាំងរឿងអសន្តិសុខចោរលួច ឆក់ ប្លន់ បងតូចបងធំ គ្រឿងញៀន កំពុងល្បែងស៊ីសងគ្រប់ប្រភេទ កើតមានពេញក្នុងស្រុកកំពង់ត្រឡាច។
ជនងរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ សូមសំណូមពរទៅដល់លោកឧត្តមសេនីយ៍ ឡុច វណ្ណរ៉ា និងលោកឧត្តសេនីយ៍ សាក់ សារ៉ាង និងឡើងដំណែងថ្មីៗ សូមមេត្តាជូយចុះស្រាវជ្រាវ វែកមុខរកជនសង្ស័យចោរលួច ចោរឆក់ប្លន់បងតូចបងធំ ហើយជួយចុះបង្ក្រាបជនជក់ និងចែកចាយនូវសារធាតុញៀនផងចុះព្រោះនូវស្រុកកំពង់ត្រឡាចនេះ សំបូរបទល្មើស ណាស់៕