(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការរំលឹកការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ ដោយជំរុញឲ្យបងប្អូនជាម្ចាស់អចលនទ្រព្យ ដែលមិនទាន់ទៅប្រកាសបង់ពន្ធ សូមអញ្ជើញរួសរាន់ ទៅប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាស បង់ពន្ធទាន់ពេលកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន៕