(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាលខេត្តសៀមរាប និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការរដ្ឋបាលខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចូលរួមពិធីកាន់បិណ្ឌវេនទី៧ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តកេសរារាម ក្រុងសៀមរាប។
ក្នុងនោះបាននាំយកនូវទ័យ្យទានវេប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងវត្តថ្មី រួមមាន៖ អង្ករ២៥០គីឡូក្រាម, មី២០កេស, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, ទឹកស៊ីអ៊ីវ៥យួរ, ត្រីខ៥យួរ, ស្ករស១០គីឡូក្រាម និងទឹកដោះគោ១កេស តែ៣កញ្ចប់ធំ បច្ច័យសម្រាប់វត្តចំនួន២លានរៀល បច្ច័យព្រះចៅអធិការវត្ត ៥អង្គ ចំនួន៥ម៉ឺនរៀល បច្ច័យប្រគេនព្រះសង្ឃ១៩អង្គ ចំនួន៣៨ម៉ឺនរៀល និងយាយជី តាជី ២៥នាក់ ម្នាក់ៗក្រណាត់ស ១ដុំ ថវិកា១ម៉ឺនរៀលផងដែរ៕