(​ភ្នំពេញ​)៖​ លោក ​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ពេញ​ និង​លោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ​ទាំងអស់ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៨​ នៅ​វត្ត​ជេដ្ឋា​ឧ​ត្ត​ម ហៅ​វត្ត​គ្រួស ស្ថិតនៅក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​ពិធី​នេះ​ធ្វើឡើង​ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ និង​ដើម្បី​ប្រមូល​បច្ច័យ​មួយចំនួន​កសាង​ទី​អារាម​វត្ត​នេះ ឲ្យមាន​ការអភិវឌ្ឍ​ន៍ ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ទាំងមូល ​កំពុងតែ​អភិវឌ្ឍន៍​រីកចំរើន​យ៉ាង​ឆាប់រហ័ស​នោះ​។​

ពិធី​ដាក់​បិណ្ឌ​នេះ ​លោក​ ឃួ​ង ស្រេង​ និង​លោកស្រី  ព្រមទាំង​មន្ត្រីក្រោមឱវាទ​ទាំងអស់ បាន​សូត្រមន្តដើម្បី​កាន់បិណ្ឌ​ និង​ប្រគេន​ទេយ្យទាន​មួយចំនួន ​ដល់​ព្រះសង្ឃ​ជាច្រើន​អង្គ​ដែល​គង់នៅ​ទី​អារាម​វត្ត​ជេដ្ឋា​ឧ​ត្ត​ម ហៅ​វត្ត​គ្រួស លុះ​ព្រឹក​ថ្ងៃទី​១៣​ ខែកញ្ញា ត្រូវ​និង​វេណ​បិណ្ឌ​ទី​៨ លោក ​ឃួ​ង ស្រេង ​និង​លោកស្រី  ព្រមទាំង​មន្ត្រីក្រោមឱវាទ​ទាំងអស់ និង​អញ្ជើញ​មក​ទី​អារាម​នេះ​ម្តងទៀត ដើម្បី​ប្រគេន​ទេយ្យទាន ម្ហូបអាហារ បង្អែមជាដើម ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​បុព្វកាល​រី​ជន មាន​មាតា បី​តា ជី​ជូន ជីតា ញាតិ​កាល ទាំង​៧​សន្តាន ដែល​បាន​បែក​កាយ រំលាយ​ដ្ឋា​ន​ទៅកាន់​លោក​ខាងមុខ​។

គួរ​រំ​លឹកថា ​បុណ្យ​នេះ​ត្រូវបានពុទ្ធសាសនិក​ខ្មែរ​ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី ថ្ងៃ​១​រោច ​ដល់​ថ្ងៃ​១៥​រោច ​ខែភទ្របទ​(​ចន្លោះ ខែកញ្ញា)។ ពុទ្ធសាសនិកខ្មែរ​ធ្វើបុណ្យ នេះ​ដោយ​ការយក​ទេយ្យទាន​ផ្សេងៗ​មាន អាហារ​ជាដើម​ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ ​នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈពេល១៥​ថ្ងៃ​គត់។

ដោយហេតុ​ពុទ្ធសាសនិក​មានការ​ម​មា​ញឹក ចំពោះ​កិ​ច្ចា​នុ​កិច្ច​ប្រចាំថ្ងៃ និង​ដើម្បី​ធានាថា ព្រះសង្ឃ​ត្រូវបាន​ផ្គត់ផ្គង់​ជា​ទៀងទាត់​នោះ ទើប​គេ​ចែកជា​ក្រុមៗ​ដាក់​វេន​គ្នា​យក ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល១៤​ថ្ងៃ ​ចាប់​ពីថ្ងៃ​១​រោច​ ដល់​ថ្ងៃ​១៤​រោច​ខែ​ភ​ទ្រ បទ​ហើយ​ឱ្យ​ឈ្មោះថា វេន​ទី១ រហូតដល់​វេន ទី១៤។

រយៈពេល​១៤​ថ្ងៃនេះ​ឱ្យឈ្មោះ​ថា បុណ្យកាន់បិណ្ឌ​ឬ​បុណ្យ​ដាក់​បិណ្ឌ។ ចំណែក​ថ្ងៃ១៥​រោច ​ដែលជា​ថ្ងៃ​ចុងក្រោយ​នោះ​ពុទ្ធសាសនិក ​ពី​គ្រប់​វេន​ទាំងអស់​បាន មកជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ។ ​លុះថ្ងៃទី​១៥​ត្រូវ នឹង​ថ្ងៃ​១៥​រោច​ខែភទ្របទ​ដែលជា​ថ្ងៃ​ចុង ក្រោយនេះ​ឱ្យឈ្មោះ​ថា ភ្ជុំបិណ្ឌ​ឬ​ថ្ងៃ​ភ្ជុំបិណ្ឌ៕