(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន! រកឃើញហើយអតិថិជន ឈ្នះរង្វាន់ធំពីក្រុមហ៊ុន ឆ្នោតមហាសំណាង ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខាងមុខនេះ គឺលោក វេ សុខឡូយ អាយុ ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅ ក្នុងភូមិអង្គ ខណ្ឌពោធិ៍សេនជ័យ សង្កាត់កន្ទោក ក្រុងភ្នំពេញ និងមានមុខរបរ អ្នករត់កុងបី គឺជាអតិថិជនទី២ ដែលមានសំណាងឈ្នះនូវរង្វាន់ធំ ក្នុងកម្មវីធីពិសេស សប្តាហ៍មហាសំណាង របស់ក្រុមហ៊ុនឆ្នោតមហាសំណាង។

លោកបានប្រាប់ថា «ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងណាស់ នៅពេលខ្ញុំបានទទួលទូរស័ព្ទ ដើម្បីមកពិនិត្យចុងកន្ទុយសន្លឹកឆ្នោត ដែលចាក់រួចហើយបានឈ្នះនូវរង្វាន់ទឹកប្រាក់១ ,០០០ ដុល្លារ ពីក្រុមហ៊ុនឆ្នោតមហាសំណាង ក្នុងកម្មវិធីពិសេស សប្តាហ៍មហាសំណាង នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ»។

លោកសុខឡូយ ដែលមានស្រុកកំណើតនៅភូមិ រាមអណ្ដើក ឃុំរាមអណ្ដើក ស្រុក គីរីវង្ស ខេត្ត តាកែវ បាននិយាយក្នុងកម្មវិធីទទួលរង្វាន់ ពីក្រុមហ៊ុនកាលពីថ្ងៃទី១១កញ្ញាម្សិលមិញនេះ បានឲ្យដឹងថា រូបលោកគឺពុំបានដឹងថា ខ្លួនមានសំណាងថានឹងឈ្នះនូវរង្វាន់ធំនេះឡើយ ដោយសារតែលេខសំណាង ដែលបងប្រុសចាក់ផ្សងនោះ គឺខុសបាត់ទៅហើយ តែខណៈដែលអ្នកតំណាងលក់ឆ្នោត បានទូរស័ព្ទទៅសួរ ដើម្បីយកសន្លឹកន្ទុយឆ្នោត ដែលចាក់រួចនោះ មកផ្ទៀងផ្ទាត់ ទើបដឹងថាខ្លួនពិតជាមានសំណាងឈ្នះប្រាដកមែន។

លោកលើកឡើងទាំងទឹកមុខត្រេកអរ និងសប្បាយរីករាយយ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលដំណឹងនេះ ពីបងស្រីអ្នកកត់ឆ្នោតមហាសំណាង ដោយគាត់បានខលមកខ្ញុំ ដើម្បីផ្ទៀងផ្ទាត់លេខកូដដែល ខ្ញុំចាក់ហើយ ទើបដឹងថាខ្ញុំពិតជាត្រូវមែន។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលបានត្រូវឆ្នោតមហាសំណាង ក្នុងកម្មវិធីពិសេស សប្តាហ៍មហាសំណាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ខ្ញុំនឹងយកលុយនេះដើម្បីចាយវាយខ្លះក្នុងឱកាសបុណ្យភ្ជុំនេះ ដើរលេងជាមួយក្រុមគ្រួសារ និងទុកខ្លះដើម្បីជាដើមទុនរកស៊ី។»

ក្រុមហ៊ុនឆ្នោតមហាសំណាង ជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្កើត នូវកម្មវិធីពិសេស គឺសប្តាហ៍មហាសំណាងទ្វេរដង ដល់អតិថិជនទូរទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥នេះ ដើម្បីឈ្នះរង្វាន់ធំ នូវទឹកប្រាក់១ពាន់ដុល្លារជារៀងរាល់ថ្ងៃ ក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ ។

សូមរំលឹកដល់បងប្អូនពុកម៉ែ ដែលចាក់ឆ្នោតមហាសំណាង ទោះជាលេខដែលបងប្អូន ពុកម៉ែចាក់នោះត្រូវរឺ មិនត្រូវក៏ដោយ សូមបងប្អូន ពុកម៉ែទុកកន្ទុយសន្លឹកនោះ ដើម្បីទុកផ្ទៀង យករង្វាន់លុយ១ពាន់ដុល្លារម្តងទៀត ពីក្រុមហ៊ុនឆ្នោតមហាសំណាងនៅរៀងរាល់ម៉ោង ៦:៣០ នាទីល្ងាច។ សូមបងប្អូន ពុកម៉ែកុំភ្លេចទាយកកន្ទុយសន្លឹកឆ្នោត ពីកូនកញ្ជ្រែងកត់ឆ្នោត ព្រោះសន្លឹកឆ្នោតនោះក្រុមហ៊ុនមិនគិតលុយពីបងប្អូនពុកម៉ែទេ ដែលនេះគឺជាការផ្តល់ឱកាសម្តងទៀត ដើម្បីឈ្នះរង្វាន់ធំលុយសុទ្ធជាទឹកប្រាក់ចំនួន១,០០០ដុល្លារ រៀងរាល់ថ្ងៃ ។
ចំពោះអតិថិជនបន្ទាប់ គឺត្រូវបានទៅអតិថិជន ដែលកាន់នូវកន្ទុយសន្លឹកឆ្នោតលេខ៖ ១៧០៩១១០២០២៥១៦៦៤

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235 ៕