(ភ្នំពេញ)៖ ការប្រតិកម្មធ្ងន់ៗជាបន្តបន្ទាប់របស់នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះ បានធ្វើឲ្យឯកអគ្គរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស លែងនៅស្ងៀម និងចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយពាក់ព័ន្ធលើស្ថានភាពដ៏តានតឹងនៃទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងមួយរយៈពេលចុងក្រោយនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋអាមេរិកនៅកម្ពុជានៅថ្ងៃនេះ បានបង្ហាញការសោកស្តាយជាខ្លាំង ដែលកម្ពុជា បានទាញភ្ជាប់អាមេរិកទៅនឹងសំណុំ រឿងក្បត់ជាតិរបស់លោក កឹម សុខា និងចាត់ទុកការនេះ គឺជាការចោទប្រកាន់ដ៏មិនធម្មតាមួយ។