(ស្ទឹងត្រែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យមុខទំនិញនានា ដែលដាក់តាំងលក់នៅក្នុងផ្សារគីឡូ២ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីរកសារធាតុគីមី នាឱកាសបុណ្យដាក់បិណ្ឌ និងភ្ជំបិណ្ឌនាពេលនេះ។

លោក គឹម​ប្រុស ប្រធានសាខាកាំកុងត្រូលបានឲ្យដឹងថា មន្រ្តីរបស់លោក បានចុះត្រូតពិនិត្យទំនិញឃើញក្នុងស្លាបីដក់ មានទឹកសុទ្ធហួសដឺឡេជាច្រើន ហើយបានប្រាប់អ្នកលក់ដូររើចេញជាបន្ទាន់។ ឥឡូវឃើញថា ម្ចាស់ដែលបានទទួលស្លាបីដក់លក់នោះ ស្តាប់តាមការណែនាំរបស់មន្រ្តីជំនាញ ដែលដាក់តាំងលក់ទំនិញគ្រប់ប្រភេទ។

លោកថា មន្រ្តីយើងត្រួតពិនិត្យមើលពីទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា ទឹកក្រូចថៃខ្វានតាមានចំនួន២៤ដប និងទឹកដោះកូនក្មេងមានចំនួន៤៨ បានយកទៅទុកនៅមន្ទីរពាណិជ្ជសិកម្មខេត្ត ដើម្បីរក្សាទុកឲ្យបានច្រើន ហើយនឹងអញ្ជើញលោកអភិបាលខេត្ត ទុកកម្ទេចចោលតែម្តង។

ក្នុងប្រតិបត្តិការនេះដែរ មន្រ្តីកាំកុងត្រូល បានណែនាំផលិតផលហួសកំណត់ នៃការប្រើប្រាសកុំឲ្យដាក់លក់តទៅទៀត នាំឲ្យប៉ះពាល់ដល់សុខភាព។

លោក គឹម ប្រុស បានបន្ថែមថា លោកសូមអរគុណដល់អាជីវករទាំងអស់ ដែលបានសហការណ៍ ជាមួយកម្លាំងរបស់លោកបានយ៉ាងល្អក្នុងការចុះត្រួតពិនិត្យនូវផលិតផលទាំងអស់នោះ៕