(ភ្នំពេញ)៖ វិទ្យស្ថានហិរញ្ញវត្ថុកម្ពុជា គឺជាវិទ្យាស្ថានមួយនៅកម្ពុជា ដែលបណ្តុះបណ្តាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដោយវិញ្ញាប័នប័ត្រទទួលស្គាល់ពីចក្រភពអង់គ្លេស។

ខាងក្រោមនេះ ជាសំណួរចម្លើយពាក់ព័ន្ធការបណ្តុះបណ្តាល របស់វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា៖

១៖ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជាកើតឡើងនៅពេលណា និងដើម្បីអ្វី?

វិទ្យស្ថានហិរញ្ញវត្ថុកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដោយអ្នកវិនិយោគទុនកម្ពុជា និងបរទេសជាពិសេសលោកឧកញ៉ា ស៊ន សុខណា ដើម្បីផ្តល់ការអប់រំផ្នែកទីផ្សារភាគហ៊ុន នៅក្នុងប្រទេសកម្ពុជា។

នៅឆ្នាំ ២០១៦ ដោយសារតែមានបំណងបំពេញតម្រូវការ និងការខ្វះចន្លោះនៅក្នុងការអប់រំ មុខវិជ្ជាគណនេយ្យ និងហិរញ្ញវត្ថុ វិទ្យាស្ថានបាននាំយកមកនូវកម្មវិធី គណនេយ្យបែបអនុវត្តន៍ពីចក្រអង់គ្លេស ដែលបានទទួលស្គាល់ជាអន្តរជាតិ ពីចក្រភពអង់គ្លេស និងបណ្តាប្រទេសនិយាយភាសាអង់គ្លេសទាំងអស់ នៅលើពិភពលោកយើងនេះ។

យើងគឺជាវិទ្យាស្ថានដំបូង ដែលទទួលបានវិញ្ញាប័នប័ត្រទទួលស្គាល់ ជាវិទ្យាស្ថានដែលទទួលបានសិទ្ធិបង្រៀន Pearson LCCI ពីចក្រភពអង់គ្លេសនៅប្រទេសកម្ពុជា។

២៖ តើលោកអាចពន្យល់ពីកម្មវិធី Pearson LCCI Diploma in Accounting និងPearson LCCI English for Business?

កម្មវិធី Pearson LCCI Diploma in Accounting ចែកចេញជាបួនកម្រិត។ នៅក្នុងកម្រិតទីមួយ យើងត្រូវសិក្សាចំនួន១ក្បាល។ កម្រិតទី២ យើងត្រូវសិក្សាចំនួន៣ក្បាល កម្រិតទី៣យើងត្រូវសិក្សាចំនួន៣ក្បាល ហើយកម្រិតទី៤យើងត្រូវសិក្សាចំនួន៣ក្បាល។ សរុបទៅបេក្ខជនត្រូវសិក្សាចំនួន១០ក្បាល ដើម្បីទទួលបាន Diploma in Accounting from Pearson LCCI។ គ្រប់សៀវភៅទាំងអស់ និងត្រូវឆ្លងកាត់ការប្រលងដោយវិញ្ញាសារដែលផ្ញើពីចក្រភពអង់គ្លេស ហើយការប្រលងគឺមានភាពសុក្រិត និងតឹងតែងណាស់ ដែលតម្រូវឲ្យសិស្សបេក្ខជន ប្រឹងប្រែងខ្លាំងណាស់ ដើម្បីទទួលបានពិន្ទុ៥០%យ៉ាងតិច ដើម្បីទទួលបានវិញ្ញាប័នប័ត្រនៅ រាល់ការប្រលងជាប់មួយក្បាលៗ។ ដូចគ្នាដែរចំពោះ Pearson LCCI English for Business កម្មវិធីនេះមានបួនកម្រិត។ ហើយក្នុងកម្រិតនីមួយៗសិស្សត្រូវប្រលងធ្វើតេស្តដែលរៀបចំចេញពីចក្រភពអង់គ្លេស ដើម្បីទទួលបានវិញ្ញប័នប័ត្រ ពី Pearson LCCI។

៣៖ តើអ្វីទៅជាចំនុចពិសេសៗរបស់កម្មវិធីសិក្សា Pearson LCCI?

ចំនុចពិសេសៗរបស់កម្មវិធីសិក្សា Pearson LCCI រួមមាន៖

ក៖ ជាកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាង៨០ប្រទេស។
ខ៖ បង្កើតឡើងដោយសភាពានិជ្ជកម្មទីក្រុងឡុង(London Chamber of Commerce and Industry)ជាយូរយារណាស់មកហើយដើម្បីបណ្តុះបណ្តាលបុគ្គលិកជាសមាជិករបស់សភាពានិជ្ជកម្មនេះ។ ដូច្នេះកម្មវិធីសិក្សាមានលក្ខណៈអនុវត្តន៍ច្រើន។
គ៖ សិស្សបេក្ខជនមានអទិភាពក្នុងការស្វែងរកការងារធ្វើ។
ឃ៖ បេក្ខជនអាចយកវិញ្ញាប័នបត័្រនេះដើម្បីបន្តការសិក្សាក្លាយជាគណនេយ្យករជំនាញ រឺ បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស។
ង៖ តម្លៃសមរម្យ និង អាចទទួលយកបាន។

៤៖ តើវិទ្យាស្ថានជ្រើសរើស គ្រូបង្រៀនយ៉ាងដូចម្តេច?

ដោយសារតែកម្មវិធីសិក្សាយើង គឺជាកម្មវិធីអន្តរជាតិ ដូច្នេះរាល់ការជ្រើសរើសគ្រូបង្រៀនមានលក្ខណៈសំរិតសំរាំងខ្លាំងណាស់។ យើងផ្តោត ទៅលើចំនុចដូចខាងក្រោម៖
ក៖ បុគ្គលិកលក្ខណៈរបស់គ្រូបង្រៀនត្រូវតែជាមនុស្សដែលមានគំនិតចែករំលែកដោយចេញពីចិត្ត។
ខ៖ គាត់ត្រូវមានសញ្ញប័ត្រគណនេយ្យករជាន់ខ្ពស់ (CPA)
គ៖ ទទួលយកនូវលក្ខខណ្ឌរបស់វិទ្យាស្ថាន ដើម្បីពង្រឹងគុណភាពអប់រំរបស់យើង
ឃ៖ ត្រូវចេះភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ព្រោះកម្មវិធីត្រូវរៀនជាភាសាអង់គ្លេស
ង៖ ត្រូវតែជាជនជាតិខ្មែរ រឺមានសញ្ជាតិខ្មែរ ដោយសារតែវិទ្យាស្ថាន ត្រូវបង្កើតឡើងដើម្បីបំរើកូនខ្មែរយើង។ លើកលែងតែPearson LCCI English for Business គ្រូបង្រៀនត្រូវតែជាជនជាតិដើម។

៥៖ តើតម្លៃសិក្សានៃកម្មវិធីទាំងពីរយ៉ាងដូចម្តេចដែរ?

ចំពោះកម្មវិធី Pearson LCCI Diploma in Accounting បេក្ខជនត្រូវសិក្សាចំនួន 72 ម៉ោងសម្រាប់សៀវភៅ ១ក្បាល ដែលត្រូវជា $300 ក្នុងមួយក្បាល។ បេក្ខជនអាចបង់ប្រាក់ជាប្រចាំខែ ដែលមានតំម្លៃប្រហែលជា $50 ក្នុង១ខែ។ សំម្រាប់ Pearson LCCI English for Business បេក្ខជនត្រូវបង់ប្រាក់សរុបតែ $150 ដុល្លារទេ។ បេក្ខជនក៏អាចបង់ប្រាក់ប្រចាំខែចំនួន$25។

៦៖ តើបេក្ខជនដែលចង់ចូលរៀន អាចស្វែងរកពត៌មានអំពីកម្មវិធីសិក្សារបស់វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា នៅទីណា? បេក្ខជនអាចស្វែងរកព័ត៌មានលម្អិត អំពីកម្មវិធីសិក្សាតាមរយៈទំនាក់ទំនងមក ខ្ញុំផ្ទាល់តាមទូរស័ព្ទលេខ 081 288 858 និងអ៊ីម៉ែល មកកាន់ [email protected] ដើម្បីទទួលបានពត៌មានទាន់ចិត្ត។ លោកអ្នកក៏អាចទាក់ទង់ មកការិយាល័យរបស់វិទ្យាស្ថាន ដែលមានអាស័យដ្ឋានដូចខាងក្រោម៖

ស្ថាប័ន៖ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា
អាស័យដ្ឋាន៖ ផ្ទះលេខ ៨០៧ ផ្លូវព្រះមុនីវង្ស, សង្កាត់ ផ្សារដើមថ្កូវ, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទការិយាល័យ៖ ០២៣ ៧២៦ ៦៤២
ទូរស័ព្ទដៃ៖ ០៨១ ២៨៨ ៨៥៨ / ០១៧ ៨៤៩ ៧៤៨ / ០៩២ ៥៦៧ ២៦២
អ៊ីម៉ែល៖ [email protected]