(កំពង់ធំ)៖ សត្វព្រៃចម្រុះជិត១៧០ក្បាល ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក អ៊ិត សុធា ដឹកនាំកម្លាំងអាវុធហត្ថខេត្ត ចុះបានបង្រ្កាបពីក្រុមឈ្មួញ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សត្វព្រៃដែលបង្ក្រាបបាននៅយប់មិញនេះ រួមមាន៖ សត្វប្រវឹក១៥០ក្បាល សត្វស្វា១០ក្បាល និងសត្វសំពោជ៥ក្បាលផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថាបន័អយ្យការបានធ្វើការប្រគល់សត្វព្រៃ ឲ្យក្រុមអន្តរគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ សហការជាមួយអង្កការសម្ព័នមិត្តសត្វព្រៃ ដើម្បីចាត់ការបន្ដតាមច្បាប់៕