(ភ្នំពេញ)៖ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនលោក កឹម គុណវឌ្ឍន៍ ដែលមានតួនាទីជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ ពិធីការ និងការងារមូលដ្ឋាន នៃក្រសួងព័ត៌មាន។ នេះបើយោងតាមសេចក្តីសម្រេចដែលអង្គភាពព័ត៌មាន Fresh News ទទូលបាននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ លោក កឹម គុណវឌ្ឍន៍ ជាអតីតអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវដាក់ឲ្យចូលនិវត្តន៍ ហើយរាជរដ្ឋាភិបាលបានតែងតាំងលោក ឃឹម វុទ្ធី ជំនួសវិញ៕