(ភ្នំពេញ)៖ គណៈកម្មការប្រឹក្សាការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនបានបង្កើតក្រុមការងារបច្ចេទេសត្រីភាគី ដែលមានសមាសភាពមកពីភាគីរាជរដ្ឋាភិបាលចំនួន១៦រូប មកពីភាគីសហជីព១៦រូប និងភាគីនិយោជក១៦រូប ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ហើយក្រុមការងារនេះ នឹងចាប់ផ្ដើមប្រជុំពិភាក្សាចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ តទៅ។

សេចក្ដីថ្លែងការណ៍នេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបន្តទៀតថា ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ អាណត្តិទី៨ លើកទី១៦ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលមានការចូលរួមពីភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «មូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ត្រូវផ្អែកលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ការប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ព្រមទាំងលើកជាអនុសាសន៍ដល់គណៈកម្មការប្រឹក្សាការងារ ដើម្បីពិនិត្យ និងសម្រេចចុងក្រោយ។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ៖