(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធត្រួតពិនិត្យការខ្វះខាតទឹក ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សា ដែលជារដូវមួយ ប្រជាកសិករគ្រប់គ្នាដែលខ្វះខាត​ទឹក ​បន្ទាប់ពីសាបព្រោះដកស្ទូងរួច តែជួបបញ្ហាខ្វះទឹកត្រូវសង្គ្រោះជាបន្ទាន់កុំបណ្តាយ ឲ្យស្រូវស្កកអស់ទើបស្រវារកទឹកវាហួសពេលហើយ។

លោក វ៉ី សំណាង ការលើកឡើងនេះក្នុងឱកាសលោក និងក្រុមការងារខេត្ត ស្រុកចុះជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះរាំង ស្ងួតខ្វះខាតទឹកធ្វើស្រែ នៅស្រុកគងពិសី នារសៀថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅឃុំជង្រុក ស្រុកគងពិសី ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលាស្រូវ របស់ប្រជាកសិករដែលកំពុងខ្វះខាតទឹក ធ្វើស្រែ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានជំរុញទៅដល់មន្ទីរពាក់ព័ន្ធ និងក្រុមការងារត្រូវមានវិធានការជាបន្ទាន់ នូបញ្ហនេះដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ឲ្យមានទឹកគ្រប់គ្រាន់ ក្នុងការបង្កបង្កើនផលស្រូវ ដើម្បីធានាដល់ជីវភាពចាំបាច់របស់ប្រជាកសិករ។ ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករបានបង្ហាញ ឲ្យឃើញថា ថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ ចំពោះជីវភាពជាប្រចាំចំពោះកសិករ។

មិនតែប៉ុណ្ណោះអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារក្រោមការ ក្រោមការចង្ហុលបង្ហាញដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគិតគូរយ៉ាងពិតប្រាកដពីសុខទុក្ខ ប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហាប្រឈម ដែលកើតមានឡើងនៅការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យក្រោម ដំបូលសុខសន្តិភាពសព្វថ្ងៃនេះ៕