(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន! អបអរសាទរ សិស្សសាលាអន្តរជាតិ អាយ ស៊ី អេស ប្រឡងសញ្ញាបត្រទុតិយភូមិជាប់១០០% ក្នុងនោះមានសិស្សនិទ្ទេស A ចំនួន៥នាក់។

ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ នៃសាលាអន្តរជាតិ អាយ ស៊ី អេស ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ១០០%។

ជាក់ស្ដែង ឆ្នាំសិក្សា២០១៦-២០១៧នេះ សិស្ស ថ្នាក់ទី៩ បានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ទាំងអស់គ្នាគឺ១០០%។ ចំណែកសិស្ស ថ្នាក់ទី១២ ក៏បានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០% ជាថ្មីម្តងទៀត ក្នុងនោះសិស្សដែលបាននិទ្ទេស A មានចំនួន ៥នាក់។

ខាងក្រោមនេះ ជានិន្ទេសសិស្សសាលាអន្តរជាតិ អាយ ស៊ី អេស ប្រឡងសញ្ញាបត្រទុតិយភូមិជាប់១០០% ៖

*និទ្ទេសA៖ 05 នាក់= 18%

*និទ្ទេសB៖ 08 នាក់= 29%

*និទ្ទេសC៖07 នាក់= 25%

*និទ្ទេសD៖07នាក់= 25%

*និទ្ទេសE៖ 01នាក់= 03%

សាខាកណ្តាលៈ អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទ: 099 509 998 សាខាកាល់ម៉ែតៈ អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទ: 099 509 997 គេហទំព័រ: www.ics.edu.kh អ៊ីម៉ែល: [email protected] គេហទំព័រហ្វេសបុក: ICS International School៕