(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែកញ្ញានេះ បានចេញប្រកាសថា ខ្លួនបានដាក់ចេញគម្រោងឃ្លាំងស្តុកស្រូវចំនួន ៥០,០០០តោន និងឡសំងួតដែលអាចសំងួតស្រូវចាប់ពី១,៥០០តោនឡើងទៅ ក្នុងមួយថ្ងៃ ដែលមានទីតាំងនៅខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ និងបានផ្សព្វផ្សាយឲ្យក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ដាក់សំណើចូលរួមដេញថ្លៃលើគម្រោងនេះ។

ធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្រោយការផ្សព្វផ្សាយ ក៏មានក្រុមហ៊ុនចំនួន២ បានដាក់សំណើដេញថ្លៃនៅខេត្តកំពង់ធំ និងមួយទៀតនៅខេត្តព្រៃវែង ដោយឡែកសម្រាបខេត្តតាកែវ មិនទាន់មានក្រុមហ៊ុនណាមួយ មកដាក់សំណើចូលរួមដេញថ្លៃនោះទេ ដូច្នេះប្រសិនបើក្រុមហ៊ុនណាដែលមានចំណាប់អារម្មណ៍នៅខេត្តតាកែវ អំពីគម្រោងដ៏ល្អនេះ ត្រូវរួសរាល់ដាក់សំណើចូលរួមដេញថ្លៃ ដោយធនាគារអភិវឌ្ឍន៍ជនបទ ទុករយៈពេលមួយសប្ដាហ៍ទៀត៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ៖