(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន គុន្ធធារ៉ា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ព្រមានរំលាយគណបក្សសង្រ្គោះជាតិ បើជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិរបស់ លោក កឹម សុខា ហើយ អ្នកជាប់ពាក់ព័ន្ធផ្សេងទៀត ក៏អាចនឹងត្រូវចាប់ខ្លួនដែរ

២៖ សម្តេចតេជោ ហ៊ុន សែន ចោទសួរស្ថានទូតអាមេរិកថា តើកំពុងតាំងខ្លួនធ្វើជាម៉ែជាឪរបស់កម្ពុជា ឬជាតំណាងរបស់អាមេរិក?

៣៖ រដ្ឋសភា សម្រេចឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនលើ លោក កឹម សុខា ដែលប្រព្រឹត្តអំពើក្បត់ជាតិ

៤៖ បក្សប្រឆាំងអះអាងថា ខ្លួនអាចនឹងមិនចូលរួមបោះឆ្នោត ឆ្នាំក្រោយ, ប៉ុន្តែគ.ជ.ប បញ្ជាក់ថា ការមិនចូលរួមបោះឆ្នោតរបស់ គណបក្សសង្រ្គោះជាតិ មិនប៉ះពាល់ដល់ សេរីភាពក្នុងការបោះឆ្នោតនៅកម្ពុជានោះទេ

៥៖ សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា តំណាងរាស្រ្តគណបក្សប្រឆាំងមួយរូប កំពុងភ័យខ្លួន ហើយបានរត់ចេញពីកម្ពុជាទៅប្រទេសថៃ

៦៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ទង្វើរបស់តំណាងរាស្រ្ត CNRP គឺជាការដាក់បន្ទុកដល់គណបក្សខ្លួនជាប់ជំពាក់នឹងអំពើក្បត់ជាតិ កឹម សុខា

៧៖ ឆ្នាំ២០១៧នេះ ចំនួនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានកើនឡើងខ្ពស់ជាងឆ្នាំមុន ខណៈសិស្សជាប់និទ្ទេស A មានជាង៤២៤នាក់

៨៖ សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ទាំង៤២៤នាក់ នឹងត្រូវចូលជួបសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព

៩៖ សម្ដេចតេជោ ហ៊ុន សែន សូមឲ្យគ្រូពេទ្យទាំងអស់ ត្រូវចាត់ទុកអ្នកជំងឺដូចជាអាយុជីវិតរបស់ខ្លួន

១០៖ តូចចិត្តប្រឡងបាក់ឌុបធ្លាក់ យុវតីម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនដោយចងក នៅស្រុកអង្គស្នូល

១១៖ គ.ជ.ប៖ រយៈពេល១០ថ្ងៃ ប្រជាពលរដ្ឋខ្មែរជិត៦ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោល២៣២នាក់

* ព័ត៌មានអន្តរជាតិ (World News)

១៖ កូរ៉េខាងជើងព្រមានធ្ងន់ៗថា ហរដ្ឋអាមេរិកនឹងទទួលរងការឈឺចាប់ មិនធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រ ជុំវិញការរឹងទទឹង ដាក់ទណ្ឌកម្មលើព្យុងយ៉ាង

២៖​ បក្សប្រឆាំងនៅកូរ៉េខាងត្បូង អំពាវនាវឲ្យអាមេរិក ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញ នៅឧបទ្វីបកូរ៉េ ប៉ុន្តែបក្សកាន់អំណាចបដិសេធ!

២៖ ប្រទេសរុស្ស៊ី គាំទ្រកាតា និងបណ្តារដ្ឋអារ៉ាប់ អង្គុយចុះចរចាគ្នា» ក្រោយអាមេរិកធានាខ្លួនធ្វើអាជ្ញាកណ្តាល! ៕