(ភ្នំពេញ)៖ នៅទីស្នាក់ការរបស់ខ្លួន នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ បានរៀបចំពិធីប្រកាសសមាសភាព គណៈពង្រឹងចុះជួយសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ។ ពិធីតែងតាំងនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ដែលមានសមាជិក សមាជិការបក្ស បានចូលរួមយ៉ាងច្រើនកុះករ។

ដោយឡែកសម្រាប់ គណៈពង្រឹងគណប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ បានតែងតាំង លោក ពេជ្រ កែវមុនី ជាប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងលោកស្រី ទាវ ធីតា អនុប្រធានគណៈពង្រឹងគណបក្សប្រជាជន ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ រួមទាំងសមាជិក គណៈពង្រឹងជាច្រើនរូបទៀត។

យោងតាមសេចក្តីសម្រេចខាងលើ គណៈពង្រឹង មានភារកិច្ច ជួយដល់គណបក្សខណ្ឌ ក្នុងការពង្រឹងការងារ គណបក្ស នៅថ្នាក់ខណ្ឌ សង្កាត់ ភូមិ ក្រុម បក្ស និងគ្រួសារបក្ស ទាំងការងារ នយោបាយ សតិអារម្មណ៍ និងចាត់តាំង៕