(កណ្តាល)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សន វី ប្រធានក្រុមការងាងថ្នាក់ជាតិចុះជួយឃុំព្រែកគយ ស្រុកស្អាង បានដឹកនាំក្រុមការងារចុះកាន់វេនទី៦ ជាមួយ ប្រជាពលរដ្ឋនៅវត្តព្រែកតថូច និងវត្តត្រពាំងឈូក ស្រុកស្អាង ខេត្តកណ្តាល ដោយនាំយកទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ចំនួន២វត្តផងដែរ។

ដោយសាររដូវវស្សាព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រតាមភូមិ ឬខ្នងផ្ទះពុទ្ធបរិស័ទបាននោះទើបមានពិធីបុណ្យភ្ជុំបិណ្ឌនេះ ឡើងដើម្បីឲ្យពុទ្ធបរិស័ទជិតឆ្ងាយយកចង្ហាន់ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានោះ ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាខណៈព្រះសង្ឃ គ្រប់វត្តក្នុងប្រទេសកម្ពុជានោះ និងដើម្បីឧទ្ទិសដល់ឧប្បការីជនលោក សន វី ប្រធានក្រុមការងារចុះឃុំព្រែកគយ។

លោក សន វី បានឲ្យដឹងថា ទេយ្យទានដែលក្រុមការងារនាំយកមកប្រគេនព្រះសង្ឃ គង់ចាំវស្សានៅវត្តព្រែកតូច ថវិកាចំនួន២លានរៀល វត្តត្រពាំងឈូកនូវថវិកា១លាន៤ សែនរៀល និងបានប្រគេនជាគ្រឿងសម្រាប់ធ្វើចង្ហាន់មួយចំនួន ទៀតដែរដល់វត្តទាំងពីរ។

គណៈកម្មការវត្តទាំងពីរ បានបន្តថា មិនថាតែរហូតដល់រដូវបុណ្យភ្ជុំបិណ្ឌនោះទេ ជារ៉ើយក្រុមការងារចុះជួយឃុំព្រែកគយ ដឹកនាំដោយលោក សន វី តែងតែយកចិត្តទុក ដាក់ដល់ព្រះសង្ឃក្នុងឃុំទាំងមូល បានឧបត្ថម្ភជាបន្តបន្ទាប់ទាំងសម្ភារៈ និងថវិការដើម្បីរួមចំណែកកសាងទីអារាមឲ្យកានល្អប្រសើរ និងលេចនៅសោភ័ណ្ឌដែលសាក សមជាទីអារាម សម្រាប់សាសនិកធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីគុណដែលបានចែកដ្ឋានទៅនោះ៕