(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះបានចេញសេចក្ដីជូនដំណឹង ជ្រើសរើសមន្រ្ដីគ្រប់គ្រងចំនួន១០រូប ដើម្បីតែងតាំជានាយក នាយិកា និងនាយករង នាយិការង ដែលមានឋានៈស្មើនឹងប្រធាននាយកដ្ឋាន និងអុនប្រធាននាយដ្ឋាន ក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវមាន សញ្ញាបត្របណ្ឌិតអប់រំ ឬបរិញ្ញាបត្រជាន់ខ្ពស់ ដែលពាក់ព័ន្ធនឹងការអប់រំ ដោយភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ នឹងការសិក្សា ឬស្នាដៃបំពេញការងារ, មានបទពិសោធន៍ការងារ, មានអាយុមិនលើសពី៥០ និង៥៥ឆ្នាំ, ត្រូវមានក្របខណ្ឌ មានឋានន្ដរស័ក្ដិ ក៣.២ (គ្រូកម្រិតឧត្តម) និងមានចំណេះដឹងភាសា។
សម្រាប់បេក្ខនារីដែលមានសញ្ញាបត្របណ្ឌិតផ្នែកគ្រប់គ្រងអប់រំ គោលនយោបាយអប់រំ គរុកោសល្យ កម្មវិធីសិក្សា ត្រូវបានផ្ដល់អាទិភាព។ ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥៖០០នាទី៕
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុង៖