(បាងកក)៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ របស់ក្រសួងពាណិជ្ជកម្មថៃ បានរៀបចំពិព័រណ៍គ្រឿង អលង្ការ និងវត្ថុអនុស្សាវរីយ៍ ទីក្រុងបាងកកលើកទី ៦០ ដែលប្រារព្ធឡើង នៅថ្ងៃទី០៦ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ IMPACT Muang Thong Thani ប្រទេសថៃ។
កញ្ញា ឆេង សូរិយា អ្នកយកព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា អញ្ជើញទៅចូលរួមក្នុងពិព័រណ៍ប្រចាំឆ្នាំនេះផងដែរ។
នៅក្នុងពិព័រណ៍លំដាប់ថ្នាក់អន្តរជាតិនេះ បានរៀបចំឡើងក្នុងគោលបំណង ជំរុញឱ្យប្រទេសថៃ ឆ្ពោះទៅកាន់ទីតាំងនៃត្បូងពេជ្រ និងគ្រឿងអលង្ការរបស់ពិភពលោក។
ពិព័រណ៍គ្រឿងអលង្ការ និងវត្ថុអនុស្សាវរីយ៍ ទីក្រុងបាងកកលើកទី៦០ បានប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ និង អ្នកជំនួញឈានមុខជាង៩០០នាក់ មកពីជុំវិញប្រទេសថៃ និងពិភពលោក ក្នុងនោះមានសហរដ្ឋអាមេរិក ចិន ជប៉ុន ហុងកុង ឥណ្ឌា ស្រីលង្កា អ៊ីរ៉ង់ អ៊ីស្រាអែល និងបណ្តាប្រទេសអាស៊ាន ដែលបង្ហាញពី ផលិតផលត្បូង និងគ្រឿងអលង្ការព្រមទាំងផលិតផលដែលពាក់ព័ន្ធ ចំនួនជាង ២,២០០ស្តង់។
ក្នុងការដាក់តាំងបង្ហាញ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ មានការចូលរួមទស្សនា ពីមហាជនយ៉ាងច្រើនកុះករ ទាំងភ្ញៀវជាតិ និងអន្តរជាតិ៕
សូមទស្សនាកម្ររូបភាព នៃពិព័រណ៍ត្បូងពេជ្រ និងគ្រឿងអលង្ការលើកទី៦០ នៅទីក្រុងបាងកក ប្រទេសថៃ ដូចខាងក្រោមនេះ៖