(ភ្នំពេញ)៖ លោក កាន់ សំអឿន ជាអតិថិជនទី១ ដែលមានសំណាងឈ្នះនូវរង្វាន់ធំនូវទឹកប្រាក់១,០០០ដុល្លារ ពីក្រុមហ៊ុនឆ្នោតមហាសំណាង ក្នុងកម្មវិធីពិសេសសប្តាហ៍មហាសំណាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ក្រុមហ៊ុនឆ្នោតមហាសំណាង ចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា បានកង្កើតនូវកម្មវិធីពិសេស គឺសប្តាហ៍មហាសំណាងទ្វេរដងដល់អតិថិជនទូរទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥នេះ ដើម្បីឈ្នះរង្វាន់ធំនូវទឹកប្រាក់១ពាន់ដុល្លារ ជារៀងរាល់ថ្ងៃ ក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ ។
លោក កាន់ សំអឿន រស់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល បានលើកឡើកក្នុងកម្មវិធីទទួលរង្វាន់ ពីក្រុមហ៊ុនកាលពីថ្ងៃអាទិត្យទី១០កញ្ញាថា «ខ្ញុំពិតជាមិននឹកស្មានថាខ្លួនមានសំណាងទទួលបាននូវទឹកប្រាក់ដ៏ច្រើនយ៉ាងដូច្នេះសោះ ដោយលោកគ្រាន់ តែចំណាយទឹកប្រាក់តិចតួចប៉ុណ្ណោះ ខ្ញុំមានអារម្មណ៍ថា ពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានឈ្នះឆ្នោត ពីក្រុមហ៊ុនឆ្នោតមហាសំណាង-- រំភើបណាស់»។
លោកបន្តទៀតថា ការត្រូវរង្វាន់ធំនូវទឹកប្រាក់១ពាន់ដុល្លារនេះ គឺពិតជាមានន័យខ្លាំងណាស់ សម្រាប់គាត់ពិសេស គឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយសារតែវាបានផ្តល់លទ្ឋភាពបន្ថែមទៀតដល់រូបគាត់ ក្នុងការយកថវិការនេះធ្វើបុណ្យជាមួយក្រុមគ្រួសារ និងបង្កើតដំណើរកំសាន្តផ្សេងៗ។ លោកបន្ថែមថា «បុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ហើយបានត្រូវរង្វាន់ធំយ៉ាងដូច្នេះគឺ ខ្ញុំនឹងយកថវិកាមួយចំនួនជូនឪពុកម្តាយរបស់ខ្ញុំ និងមួយចំនួនទៀត គឺខ្ញុំជាមួយនិងក្រុមគ្រួសារខ្ញុំនឹងដើរលេងតាមខេត្តព្រោះបានរង្វាន់ធំទៅហើយ»។
អ្នកស្រី សយ ភិន តំណាងអ្នកលក់របស់ក្រុមហ៊ុននៅស្រុកកោះធំ បានមានថ្លែងថា អ្នកស្រីក៏ពុំបានដឹងថា អតិថិជនរបស់ខ្លួនមានសំណាងឈ្នះនូវរង្វាន់ ពិសេសចំពោះសន្លឹកកន្ទុយឆ្នោត ដែលអតិថិជនត្រូវនោះឡើយ បន្ទាប់ពីអ៊ុស្រីទទួលដំណឹងថាអតិថិជនរបស់ខ្លួន មានសំណាងឈ្នះអ្នកស្រីពិតជាមានអារម្មណ៍រំភើបជំនួសអតិថិជនខ្លួន។
អ្នកស្រីបានឲ្យដឹងទៀតថា៖ «បើទោះជារង្វាន់ធំនេះ ខ្លួនខ្ញុំមិនមែនជាអ្នកឈ្នះក៏ពិតមែន តែខ្ញុំមានក្តីរំភើបនិងចូលរួមត្រេកអរ ចំពោះអតិថិជនដែលមានសំណាងឈ្នះ ក្នុងកម្មវិធីសប្តាហ៍មហាសំណាងនេះ។
លោក ព្រាប សាកល ដែលជាតំណាងក្រុមហ៊ុនឆ្នោតមហាសំណាង បានថ្លែងក្នុងឱកាសនៃការផ្តល់រង្វាន់ជូនអតិថិជនរបស់ខ្លួនថា ការផ្តល់រង្វាន់ធំនេះ គឺធ្វើឡើងដោយគ្មានការឆបោកអតិថិជនរបស់ខ្លួនឡើយ គឺក្រុមហ៊ុនពិតជាបានផ្តល់នូវរង្វាន់ជាសាច់ប្រាក់សុទ្ឋៗចំនួន ១,០០០ ដុល្លារភ្លាមៗជូនដល់គ្រប់អតិថិជន។
រាល់អតិថិជន ឬប្រជាពលរដ្ឋគ្រប់រូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គ្រាន់តែចំណាយត្រឹមតែពី១,០០០រៀលតែប៉ុណ្ណោះ នៅគ្រប់ភ្នាក់ងារ របស់ក្រុមនៅតាមបណ្តាភូមិឃុំស្រុក រាជធានី និងខេត្តនៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់ឆ្នោតផ្សងសំណាងទោះត្រូវរង្វាន់ ឫមិនត្រូវរង្វាន់ក្តី ត្រូវរក្សាទុកនូវកន្ទុយសន្លឹកឆ្នោត ដើម្បីមានឱកាសឈ្នះនូវរង្វាន់ធំម្តងទៀត ជាលុយសុទ្ធ១ពាន់ដុល្លារ ជារៀងរាល់ ថ្ងៃពីក្រុមហ៊ុន ។ដែលបានចាប់ផ្តើម ចាប់រង្វាន់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ក្នុងរដូវភ្ជុំបិណ្ឌនេះ ។
ដូច្នេះសូមអតិថិជនឆ្នោតមហាសំណាង កុំភ្លេចសួររកសន្លឹកឆ្នោត រាល់ការចាក់ឆ្នោតមហាសំណាង ព្រោះសន្លឹកឆ្នោតចាក់ហើយទោះត្រូវ ឬមិនត្រូវ ក៏នៅមានឱកាសម្តងទៀត ដើម្បីឈ្នះរង្វាន់ធំលុយសុទ្ធ ១,០០០ដុល្លារ រៀងរាល់ថ្ងៃ ពីឆ្នោតមហាសំណាង។
ចំពោះអតិថិជនបន្ទាប់ គឺត្រូវបានទៅអតិថិជនដែលកាន់នូវកន្ទុយសន្លឹកឆ្នោតលេខ៖ ១៧០៩១០០១០៥៨៦៧៧១
ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235 ៕