(ភ្នំពេញ)៖ ដែកថែបអ៊ីតាលីម៉ាកV បានរកឃើញអតិថិជនមានសំណាងទាំង៨៤នាក់ នៅក្នុងការចាប់រង្វាន់ប្រចាំខែកក្កដា និងសីហា ឆ្នាំ២០១៧នេះ នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីចុងខែសីហាកន្លងនេះ។
ក្នុងនោះមានអ្នកឈ្នះម៉ូតូ Zoomer X ២០១៧ ចំនួន១២នាក់ អ្នកឈ្នះទូរស័ព្ទiPhone 7Plus ចំនួន ១០នាក់ និងអ្នកឈ្នះនាឡិកាដៃ ម៉ាក Romanson ចំនួន៦០នាក់។
លោក សៀង តុលា ប្រធានផ្នែកលក់ទូទាំងប្រទេស បានឱ្យដឹងថា ការចាប់រង្វាន់នេះនឹងបន្តរៀងរាល់ខែរហូតដល់ដាច់ឆ្នាំ២០១៧ ដើម្បីជាការអរគុណដល់អតិថិជន ដែលតែងតែគាំទ្រដែកថែបអ៊ីតាលីម៉ាកV និង លើកទឹកចិត្តដល់ដេប៉ូចែកចាយ។
គួរបញ្ចាក់ថា រង្វាន់រៀងរាល់ខែមានដូចជា ម៉ូតូZoomer-X ២០១៧ ២រង្វាន់ iPhone7 Plus ២រង្វាន់ និងនាឡិកាដៃ Romanson ១៥រង្វាន់ រៀងរាល់ខែ។ រាល់អតិថិជនដែលទិញដែកថែបអ៊ីតាលី ម៉ាក V ចាប់ពីកន្លះតោនឡើងទៅ នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដើម្បីមានឱកាសផ្សងសំណាងយករង្វាន់។
ការចាប់រង្វាន់សម្រាប់ខែកញ្ញា ឆ្នាំ២០១៧ នឹងធ្វើឡើងនៅថ្ងៃទី២៤៕