(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នឹងធ្វើសន្និសីតកាសែតមួយ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតសម្រេចឱ្យ តុលាការបន្តនីតិវិធីរបស់ខ្លួនលើករណី លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ចំពោះបទល្មើសក្បត់ជាតិ។

តាមការប្រកាសរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា សន្និសីទនេះ នឹងបង្ហាញអំពីស្ថានការណ៍នយោបាយ បច្ចុប្បន្ននៅកម្ពុជា ដែលនឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ខាងក្រោមនេះជាសេចក្តីប្រកាស របស់គណបក្សសង្រ្គោះជាតិ៖