(ភ្នំពេញ)៖ កាលពីពេលកន្លងទៅអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះឆែកឆេរហាងទទួលបញ្ចាំល្មើសច្បាប់មួយចំនួន ក្នុងនោះក្រុមហ៊ុន ឃែស យូ អាប់ ដែលជាក្រុមហ៊ុនទទួលបញ្ចាំឈានមុខគេនៅកម្ពុជា ក៏ត្រូវកម្លាំងអាជ្ញាធរចុះត្រួតពិនិត្យផងដែរ ប៉ុន្តែមិនត្រឹមតែមិនមានបញ្ហាប៉ុណ្ណោះទេក្រុមហ៊ុន ឃែស យូ អាប់ ក៏ទទួលបានលិខិតបញ្ជាក់ថា ជាក្រុមហ៊ុនមានភាពស្របច្បាប់ត្រឹមត្រូវ និងអាចបន្តប្រតិបត្តិការរបស់ខ្លួនថែមទៀតផង។

នេះជាការបញ្ជាក់របស់លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឃែស យូ អាប់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការ ក្រុមហ៊ុនផ្ទាល់ តាមបណ្ដោយមហាវិថីព្រះសីហនុ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ក្បែររង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត)។

ក្នុងសន្និសីទនោះលោកប្រធាន គុជ សេដ្ឋា បានឲ្យដឹងថា កាលពីពេលកន្លងទៅ មានសមត្ថកិច្ច សហការជាមួយកម្លាំងសាលាខណ្ឌនីមួយៗ បានចុះឆែកឆេរត្រួតពិនិត្យគ្រប់ហាង ទទួលបញ្ចាំទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនោះក៏មានក្រុមហ៊ុន ឃែស យូ អាប់ ផងដែរ ដែលត្រូវបានសាលាខណ្ឌចំការមនចុះត្រួតពិនិត្យរបស់របរ និងឯកសារបញ្ចាំ។

ក្រោយការត្រួតពិនិត្យចប់ ក្រុមហ៊ុន ឃែស យូ អាប់ ទទួលបានការបញ្ជាក់មកវិញថា «ពិតជាមានអាជ្ញាបណ្ណត្រឹមត្រូវ ពិតជាទទួលបាននូវការទទួលបញ្ចាំពីអតិថិជន មានឯកសារគ្រប់គ្រាន់ ជាពិសេសការបញ្ជាក់លើវិក័យបត្រទទួលបញ្ចាំ គឺមានការបោះត្រាបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងច្បាស់លាស់»។

លោកបានបន្តថា ក្រុមហ៊ុន ឃែស យូ អាប់ មានមោទនភាពខ្លាំងណាស់ ដែលកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានចុះមកត្រួតពិនិត្យ ព្រមទាំងបានបញ្ជាក់ថា ក្រុមហ៊ុននេះមានឯកសារបញ្ជាក់ម្ចាស់កម្មសិទ្ធិគ្រប់គ្រាន់ និងត្រឹមត្រូវតាមផ្លូវច្បាប់។ ទាំងនេះសបញ្ជាក់ថា ក្រុមហ៊ុន ឃែស យូ អាប់ ជាក្រុមហ៊ុនបញ្ចាំស្របច្បាប់ និងទទួលយករបស់បញ្ចាំ គឺសុទ្ធតែមានឯកសារត្រឹមត្រូវច្បាស់លាស់។

លោក សេដ្ឋា បានបន្តទៀតថា មុននឹងទទួលរបស់បញ្ចាំ ក្រុមហ៊ុន ឃែស យូ អាប់ មានអ្នកជំនាញត្រួតពិនិត្យរបស់ទ្រព្យបញ្ចាំ និងឯកសារ​ និងទទួលបញ្ចាំតែរបស់ស្របច្បាប់ ពោលគឺតម្រូវឲ្យមានឯកសារត្រឹមត្រូវ មានម្ចាស់កម្មសិទ្ធិច្បាស់លាស់ បើគ្មានឯកសារ និងម្ចាស់កម្មសិទ្ធិទេ ក្រុមហ៊ុនមិនទទួលបញ្ចាំនោះឡើយ។ ដោយសារតែអតិថិជនមានទំនុកចិត្ត និងគាំទ្របែបនេះហើយ ទើបក្រុមហ៊ុន ឃែស យូ អាប់ អាចឈរជើងក្នុងលំដាប់ទី១ ក្នុងទីផ្សារបញ្ចាំនៅប្រទេសកម្ពុជា ដោយបានពង្រីកសាខាជាបន្តបន្ទាប់ រហូតមកដល់ពេលនេះមានចំនួន ១៣សាខាហើយ ភាគច្រើននៅរាជធានីភ្នំពេញ ក្រៅពីនេះមាននៅខេត្តកណ្ដាល កំពង់ស្ពឺ ព្រះសីហនុ សៀមរាម កំពង់ធំ និងខេត្តកំពង់ចាម មិនតែប៉ុណ្ណោះក្រុមហ៊ុននឹងពង្រីកសាខាចំនួន៣ទៀត គឺនៅរាជធានីភ្នំពេញ ២សាខា និងខេត្តបាត់ដំបង ១សាខា។

បើនិយាយពីសេវាកម្ម ក្រុមហ៊ុនទទួលបញ្ចាំដ៏ល្បីឈានមុខគេមួយនេះ មានទទួលបញ្ចាំអចលនទ្រព្យ និងចលនទ្រព្យ សេវកម្មទទួលបញ្ចាំរហ័សទាន់ចិត្ត បុគ្គលិកមានការទទួលរួសរាយរាក់ទាក់ជាមួយអតិថិជន ផ្ដល់ទំនុកចិត្ត និងធានាសុវត្ថិភាពខ្ពស់ អាត្រាការប្រាក់ទាបជាងក្រុមហ៊ុនទទួលបញ្ចាំដទៃ ពិសេសមានការគាំទ្រច្រើនលើសលុបពីអតិថិជន។

អ្វីដែលពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុន ឃែស យូ អាប់ មានការបញ្ចុះអត្រាការប្រាក់រហូតដល់ទៅ ៥០ភាគរយ ជូនអតិថិជនដែលមកទទួលសេវាបញ្ចាំជាមួយក្រុមហ៊ុន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ដើម្បីជាការលើកទឹកចិត្តមួយកម្រិតទៀតដល់អតិថិជនរបស់ក្រុមហ៊ុន ឃែស យូ អាប់។

សូមជម្រាបថា ក្រុមហ៊ុន ឃែស យូ អាប់ ជាកុងស៊ីបញ្ចាំស្របច្បាប់ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងទទួលបានអាជ្ញាបណ្ណអាជីវកម្មទទួលបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានជាប់ចំណាត់ថ្នាក់ A ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានឈរជើងក្នុងវិស័យកុងស៊ីបញ្ចាំតាំងពីឆ្នាំ២០១០ មកម្ល៉េះ ក្នុងគោលបំណងផ្ដល់សេវាបញ្ចាំងាយស្រួល រហ័សទាន់ចិត្តសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕