(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី២ សូមថ្លែងអំណរគុណ និងអរគុណដល់សប្បុរសជន ជាតិនិងអន្តរជាតិ ដែលបានជួយឧបត្ថម្ភថវិកា សម្រាប់មូលនិធិសង្រ្គោះ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ដោយទទួលបានថវិកាសរុប ៣០៣.១៨០ដុល្លារ និង១០៩.៦៧០.០០០រៀល។

សម្តេចក្រឡាហោម ស ខេង សូមប្រសិទ្ធពរជ័យ សិរីសួស្តី បវមហាប្រសើរជូនសម្តេច ឯកឧត្តម ឯកឧត្តមអ្នកឧកញ៉ា  លោកជំទាវ លោកជំទាវឧកញ៉ា លោក លោកស្រី សប្បុរសជន ជាតិ អន្តរជាតិ ទាំងអស់ (ដូចមានរាយនាមខាងក្រោម) សូមទទួលបាននូវពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕