(ភ្នំពេញ)៖ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រកាសថា ខ្លួននៅទៅប្រមូលផ្តុំគ្នានៅមុខពន្ធនាគារត្រពាំងផ្លុងក្នុងទឹកដីខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៧ ខណៈរដ្ឋសភានឹងប្រជុំដើម្បីអនុម័តលើសំណើអនុញ្ញាតឱ្យតុលាការបន្តនីតិវិធីករណីកឹម សុខា ​ជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។ តើហេតុអ្វីបានជា ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិមិនតស៊ូមតិតាមផ្លូវរដ្ឋសភា បែរជានាំគ្នាទៅប្រមូល ផ្តុំនៅមុខមន្ទីរឃុំឃាំង កឹម សុខា ដែលកំពុងតែត្រូវបានចៅក្រមធ្វើការស៊ើបអង្កេតទៅ វិញ? តើមានអ្វីនៅពីក្រោយការជួបជុំរបស់តំណាងរាស្ត្រនេះ?

ទី១៖ ការជួបជុំនៅពេលនេះគឺជាចំថ្ងៃច័ន្ទ។ ប្រសិនបើក្រុមតំណាងរាស្ត្រ និងអ្នក ចូលរួមផ្សេងទៀតពាក់អាវពណ៌ខ្មៅទៅប្រមូលផ្តុំ នៅមុខពន្ធនាគារត្រពាំងផ្លុងនោះមាន ន័យថាពួកគេបានយកថ្ងៃច័ន្ទពណ៌ខ្មៅដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួន កឹម សុខា។ ការ ពាក់អាវពណ៌ខ្មៅដើរតវ៉ាត្រូវបានសមត្ថកិច្ចមិនអនុញ្ញាតឡើយព្រោះពណ៌ខ្មៅដែលប្រើ ប្រាស់នេះត្រូវបានគេវាយតម្លៃថាគឺជាពណ៌ដែលសកម្មជនបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនប្រើប្រាស់ដើម្បីតវ៉ាផ្សេងៗ ហើយក៏ជាសញ្ញាពណ៌ដែលជ្រើសរើសឡើងដើម្បីប្រើប្រាស់ក្នុងការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដែរ។ ប្រសិនបើក្រុមតំណាងរាស្ត្រដែលទៅប្រមូលផ្តុំនោះស្លៀកពាក់ខ្មៅរបៀបកាន់ទុក្ខយ៉ាងដូច្នេះ តើកម្លាំងសមត្ថកិច្ចនឹងចាត់វិធានការបង្រ្កាបដែរឬទេ? ព្រោះវាជាការផ្តួចផ្តើមអនុវត្តផែនការ បដិវត្តន៍ពណ៌។ គម្រោងបដិវត្តន៍ពណ៌ដែល កឹម សុខា បានទទួលការគាំទ្រទាំងថវិកា និងបច្ចេកទេសពីបរទេសជាពិសេសពីអាមេរិក។​

ទី២៖ ការប្រមូលផ្តុំនៅមុខពន្ធនាគារនេះគឺជាការធ្វើបាតុកម្មដោយគ្រាន់តែផ្លាស់ប្តូរពាក្យពីបាតុកម្មមកប្រមូលផ្តុំតែប៉ុណ្ណោះ។ សកម្មភាពនេះគឺដើម្បីបង្កើតរូបភាព បង្ហាញការចាប់អា រម្មណ៍ពីមតិជាតិនិងអន្តរជាតិក្នុងចេតនាដាក់សម្ពាធមកលើតុលា
ការ។ គណបក្សប្រឆាំងតែងតែទាមទារឱ្យមានការគោរពច្បាប់ ប៉ុន្តែទង្វើពេលខ្លះបំពានច្បាប់ និងដាក់ សម្ពាធលើការអនុវត្តច្បាប់។ ប្រសិនបើការប្រមូលផ្តុំនេះបង្កឱ្យមានបញ្ហាអ្វីមួយ នោះវិធានការច្បាប់នឹងត្រូវអនុវត្តចំពោះអ្នកប្រព្រឹត្តជាក់ជាមិនខានព្រោះ មន្ត្រីតុលាការបានជម្រាបដល់តំណាងរាស្ត្រ មូរ សុខហួរ រួចស្រេចហើយថាមិនអនុញ្ញាតឱ្យអ្នកមិនមែនមេធាវី និងសាច់ញាតិចូលជួបសួរសុខទុក្ខក្នុងពេលនេះទេ ព្រោះ សំណុំរឿងបាននិងកំពុងដំណើរការនីតិវិធីស៊ើបអង្កេតលើអ្នកពាក់ព័ន្ធផ្សេងទៀត។

ទី៣៖ សំណុំរឿងក្បត់ជាតិរបស់ កឹម សុខា នេះមិនមែនមានតែកឹម សុខា ម្នាក់ទេ ដែលជាប់ពាក់ព័ន្ធព្រោះសំណុំរឿងនេះបានប្រព្រឹត្តមកតាំងពីឆ្នាំ ១៩៩៣ រហូតមកទល់ ពេលបច្ចុប្បន្ន។ ប្រសិនបើការតវ៉ាណាមួយមិនត្រឹមត្រូវបំពានច្បាប់ វាមិនទៅជាជួយ កឹម សុខា ប៉ុន្តែបែរជាបន្ថែមបន្ទុកលើកឹម សុខា និងនាំឱ្យមានការរកឃើញកាន់តែឆាប់ នូវអ្នកពាក់ព័ន្ធនានាដែលបានចូលរួមក្នុងអំពើក្បត់ជាតិ។ កម្ពុជាមិនអាចអត់ឱនឱ្យអ្នក ក្បត់ជាតិ នាំប្រទេសចូលទៅក្រោមការគ្រប់គ្រងបរទេសនិងបំផ្លាញសន្តិភាព និងការ អភិវឌ្ឍដែលកម្ពុជាមានទេ។ ក្នុងចំណោមតំណាងរាស្ត្រដែលទៅប្រមូលផ្តុំគ្នានៅមុខ ពន្ធនាគារនោះក៏មានតំណាងរាស្ត្រមួយចំនួនមានសំណុំរឿងនៅតុលាការដែលមិនទាន់ចាត់ការដែរពាក់ព័ន្ធនឹងកុបកម្មរំដោះទីលានប្រជាធិបតេយ្យដែលជាផ្នែកមួយនៃផែន ការបដិវត្តន៍ពណ៌ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះបើធ្វើមិនស្រួល អាចនឹង ក្លាយជាសម្លរកំពឹសជាប់ពាក់ព័ន្ធគ្នាយ៉ាងប្រទាក់ក្រឡា៕

ដោយ៖ ចៅចាក់ស្មុក