(កណ្តាល)៖ ក្មេងវ័យជំទង់២នាក់ បានស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារតែពួកគេបានយកផាវមកកែច្នៃ ហើយខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះឆេះបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់នេះថា នៅវេលាម៉ោងប្រមាណ៧៖១០នាទីយប់នេះ ពិតជាមានករណីក្មេងៗ
កែច្នៃផាវ ខុសបចេ្ចកទេសបណ្តាលឲ្យផ្ទុះស្លាប់ចំនួន០២នាក់ និងរងរបួសធ្ងន់ស្រាល២នាក់។
លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថា ជនរងគ្រោះទាំង៤នាក់ ទី១-ឈ្មោះ ប៉ុន សម្បត្តិ អាយុ១៣ឆ្នាំ មុខរបរសិស្ស ទី២-ឈ្មោះ ជ័យ វី អាយុ១១ឆ្នាំ មុខរបរសិស្ស(ស្លាប់) ៣-ឈ្មោះ ប៉ុន សុខុន អាយុ១៦ឆ្នាំ មុខរបរសិស្ស និងទី៤-ឈ្មោះ មឿន សុភក្រ័ អាយុ១៧ឆ្នាំ មុខរបរសិស្សបញ្ជូទៅ
សង្គ្រោះនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ៕