(កណ្ដាល)៖ ដោយមានការចង្អុលបង្ហាញពី​ ​នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានកិត្តិយសក្រុមយុវជន ខ៤ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី អោម​ រចនី​ អនុប្រធានប្រតិបត្តិក្រុមយុវជន​ ខ៤​ ព្រមទាំង​សមាជិក​​​​ បាននាំយកសម្ភារៈ និងថវិកា​ដែលជាអំណោយ​របស់សម្តេច​តេជោ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត​ ចំនួន១៣គ្រួសារ​​​​​ ស្ថិតក្នុងឃុំដើមឫស​ ស្រុកកណ្តាលស្ទឹង។

​ក្នុងឱកាស​ចុះសាកសួរសុខទុក្ខនោះដែរ​ លោក​ស្រី អោម រចនី​ ក៏បាន​នាំនូវការសាកសួរសុខទុក្ខពីសំណាក់​ពី នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុន​ហៀង ផ្ញើជូនដល់ប្រជាពលរដ្ឋ​ផងដែរ។

បន្ថែមពីនេះ លោកស្រី ក៏បាន​រៀបរាប់ពីការ​អភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ​ដែលមានសម្តេច​តេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​ដែលរក្សាបាននូវស្ថេរភាព​ និងសន្តិសុខសង្គមបានយ៉ាងល្អ​ប្រសើរ​ ជាពិសេសការពារដាច់ខាតមិនឲ្យបុគ្គល ឬក្រុមណាធ្វើបដិវត្តន៍ពណ៌​បំផ្លាញនូវសុខសន្តិភាព​ និងការរស់នៅរបស់ប្រជាជានកម្ពុជា បាននោះឡើយ៕