(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការរដ្ឋបាលខេត្ត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចូលរួមពិធីកាន់បិណ្ឌវេនទី៥ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តពោធិវង្ស ហៅវត្តថ្មី។
ក្នុងនោះបាននាំយកនូវទ័យ្យទានវេប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងវត្តថ្មី រួមមាន៖ អង្ករ២៥០គីឡូក្រាម, មី២០កេស, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, ទឹកស៊ីអ៊ីវ៥យួរ, ត្រីខ៥យួរ, ស្ករស១០គីឡូក្រាម និងទឹកដោះគោ១កេស តែ៣កញ្ចប់ធំ បច្ច័យសម្រាប់វត្តចំនួន២លានរៀល បច្ច័យប្រគេនព្រះសង្ឃ២០សង្ឃ ចំនួន៥០ម៉ឺនរៀល និងយាយជី តាជី៥០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល ផងដែរ៕