កម្លាំងនគរបាលស្រុកឆ្លូង ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន នៅផ្ទះសំណាក់ «បូរាណ»
10-09-2017 15:07
(ក្រចេះ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឆ្លូង បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ បូរាណ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៣នាក់ និងថ្នាំមួយចំនួន។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ម៉ាត់ រ៉វ៉ី អាយុ២៥ឆ្នាំ, ទី២៖ឈ្មោះ ពៅ ហ្សិត អាយុ៤៥ឆ្នាំ និងទី៣៖ឈ្មោះ ស្រ៊ុន ស្រីនិត ភេទស្រី អាយុ២២ឆ្នាំ។ ក្នុងនោះកម្លាំងនគរបាលជំនាញដកហូតបាន ម៉្សៅក្រាមពណ៌សចំនួន៦កញ្ចប់, ទូរស័ព្ទចំនួន២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿញៀនចាត់ការបន្តតាមច្បាប់៕