Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ា សុជាតិវង្ស ទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូរដ្ឋធានីហណូយ បន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

09-09-2017 21:16

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អនុប្រធានគណៈកម្មាធិការបក្សប្រជាជនរាជធានី នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ បានទទួលបដិសណ្ឋារកិច្ច ពិភាក្សាការងារជាមួយ ប្រតិភូរដ្ឋធានីហាណូយ ដឹកនាំដោយ លោក Hoang Trung Hai សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និង ជាលេខាបក្សរដ្ឋធានីហាណូយ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំង២បានឯកភាព បន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងទីក្រុងទាំងពីរ ភ្នំពេញ-ហាណូយ។
ថ្មីៗនេះ ក្រៅពីជួយសាងសង់ ទីចាត់ការ និងអគារសិក្សាដ៏ធំ នៅសាលាបឋមសិក្សាភ្នំដូនពេញ ថ្នាក់ដឹកនាំទីក្រុងហាណូយ នៅបានចូលរួមចេញថវិកាបដិភាគ៥០% ស្ថាបនាមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ដែលមានប្រវែង ជាង១០គីឡូម៉ែត្រផងដែរ៕