Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារាចម្រៀង ណយ វ៉ាន់ណេត ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះរថយន្តបុកជាមួយអ្នកបើកម៉ូតូស្លាប់ម្នាក់ និងរបួសម្នាក់ នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា

09-09-2017 20:48

(ព្រះសីហនុ)៖ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅម៉ោងប្រមាណ៨យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ តារាចម្រៀង លោក ណយ វ៉ាន់ណេត បានជួបគ្រោះចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

តាមសេចក្តីរាយការណ៍ រថយន្តរបស់តារាចម្រៀង ណយ វ៉ានណេត បានបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ និងម្នាក់ទៀតរបួស។ ចំណែកឯតារាចម្រៀង ណយ វ៉ាន់ណេត ក៏រងរបួសផងដែរ៕