(កណ្តាល)៖ ដោយមើលឃើញការលំបាក និងកាស្រលាញ់របស់យុវជន ចំពោះការលេងកីឡា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅអនុវិទ្យាល័យកោះធំ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល លោក ភ័ក្រ ភិរុណ តំណាងលោក ចៅ ភិរុណ និងលោក ខូ រិនធី តំណាង លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណៈការ និងដឹងជញ្ជូន ចុះជួយស្រុកកោះធំ រួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះផ្តល់សម្ភារៈដល់យុវសិស្សចំនួន៣០០នាក់។
សម្ភារៈដែលបានប្រគល់ក្នុងឱកាសនោះ រួមមាន សំលៀកបំពាក់៣១៨ឈុត រួមទាំងថវិកាមួយចំនួន សម្រាប់ទៅប្រកួតលក្ខណៈមិត្តភាព នៅថ្ងៃខាងមុខដែលប្រព្រឹត្តទៅចំនួន ពោលចាប់នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។
លោក ខូ រីនធី អ្នកដឹកនាំការប្រកួត បានបញ្ជាក់ថា កីឡាបាល់ទាត់ដែលយើងធ្វើនេះ គឺដោយសារមើលឃើញពីជីវភាពរបស់យុវជន ដែលគាត់មិនមានធនធាន ម្យ៉ាងទៀត គឺដើម្បីជ្រើសរើសកីឡាករណាដែលមានទម្រង់លេងល្អ អាចទៅលេងជាមួយក្រុមជម្រើសជាតិ ដើម្បីក្លាយខ្លួនទៅជាកីឡាករជម្រើសជាតិ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនៅឆ្នាំ២០២៣ ពិសេសសំដៅទៅលើយុវជនឲ្យយកពេលលេងកីឡា ប្រសើរជាងយកពេលវេលា ទៅប្រព្រឹត្តអំពើរខុសច្បាប់ ពិសេស គឺបញ្ហាគ្រឿងញៀន ដែលជាទង្វើមួយសង្គមមិនឲ្យតំលៃ ដោយឲ្យយុវជនទាំងនោះត្រឡប់មកចូលរួមលេងកីឡាដើម្បីសុខភាព និងចេះសាមគ្គីគ្នាស្រលាញ់គ្នា ទៅវិញទៅមក៕