(បាត់ដំបង)​៖ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ នៅតែ​បន្តកសាងមិទ្ធិផលជាបន្តបន្ទាប់បន្ថែមទៀត ជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងឃុំភ្នំសំពៅ ខណៈពេលក្រុមការងារបាននាំគ្នា ចុះមកធ្វើបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តភ្នំសំពៅ​ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០១៧។

លោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ បានឲ្យដឹងថា ដោយមានការឯកភាពគ្នាពីថ្នាក់ដឹកនាំចុះជួយមូលដ្ឋាន ឃុំភ្នំសំពៅ ក្រុមការងារ​បាននាំគ្នាធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី៤ ជាបុណ្យប្រពៃណីជាតិខ្មែរ យើងតាំងពីដូនតា តៗរៀងមក និងបានធ្វើជារៀងរាល់ឆ្នាំកន្លងមកផងនោះ។

​​ទេយ្យវត្ថុមកប្រគេនព្រះសង្ឃចំនួន៥វត្តរួមគ្នា នៅក្នុងបរិវេណវត្តភ្នំសំពៅ ដោយមានព្រះសង្ឃ ព្រះចៅអធិការមកពី ទី១៖វត្តភ្នំអណ្តើក, ទី២៖វត្តទ្រុងមាន់, ទី៣៖កន្ទុយក្រពើ, ទី៤៖វត្តចែងក្តា និងទី៥៖វត្តភ្នំសំពៅ ដែលមានទេយ្យវត្ថុ ក្នុងមួយ១វត្តៗទទួលបាន៖ អង្ករ៥០គីឡូក្រាម​, ទឹកដោះគោ១កេសធំ​, ទឹកសុទ្ធ៥កេស​, ទឹកក្រុច៥កេស​, ត្រីខកំប៉ុង៣យួរ​, មី៣កេស​, ស្ករស៥គីឡូក្រាម និងបច្ច័យ​ក្នុង១វត្ត ១លាន៥សែនរៀល​ ដោយឡែកតាជីយាយជី៧៣នាក់ ម្នាក់ៗទទួល​២ម៉ឺនរៀល និងចែកថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ១៧នាក់ម្នាក់ៗ ទទួលបាន២ម៉ឺនរៀល​។

បន្ទាប់មកលោកប្រធាន ក៏បានដឹកនាំក្រុមការងារចុះពិនិត្យ និងប្រគល់ផ្ទះចំនួន២ខ្នង ប្រក់សង្កសីជូនប្រជាពលរដ្ឋក្រីក្រទី១៤ នៅក្នុងភូមិក្រពើជើង១ខ្នង និងនៅភូមិក្រពើត្បូង១ខ្នង រួចបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជួយចាក់ចំនួន១០០ឡាន ជួសជុលផ្លូវ១ខ្សែមានប្រវែង៣,២០០ម៉ែត្រ ជាប្រយោជន៍ប្រើប្រាស់សម្រាប់ភូមិចំនួន៣ ​និងជូនដីចំនួន១០០ឡាន ចាក់ជួសជុលលើផ្លូវថ្នល់១ខ្សែ ផ្សេងទៀតផងដែរ។

ឆ្លៀតឱកាសនោះ លោក ហែម ថេង ក៏បានចុះពិនិត្យមើល និងប្រគល់អណ្តូងស្នប់មួយចំនួន ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ផលប្រយោជន៍រួម និងជួយជីកអណ្តូងស្នប់ ចំនួន៤បន្ថែមទៀតផង។

ជាចុងក្រោយក្រុមការងារទាំងអស់ បាននាំគ្នាលែងកូនត្រីឆ្ពិនចំនួន៣ពាន់​ក្បាល នៅស្រះក្នុងទីស្នាក់ការបក្សទុកសម្រាប់ដោះស្រាយជីវភាព សមាជិកបក្សប្រចាំការ និងបានរៀបចំពិសារបាយសាមគ្គីថ្ងៃត្រង់ គឺមួយពេលទៀតផង៕