(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៤ និងជួបសំណេះសំណាលពុទ្ធបរិស័ទ នៅវត្តព្រះព្រហ្មរ័ត្ន ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
ក្នុងនោះផងដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចូលបច្ច័យប្រគេនព្រះសង្ឃកសាងវត្ត ចំនួន៦,៣០០ដុល្លារ និងសម្ភារៈអស់ចំនួន៧,៣២៤ដុល្លារ សរុបចំនួន ១៣,៦២៤ដុល្លារ បន្ថែមពីលើបច្ច័យ និងទេយ្យទានជាច្រើនទៀតផងដែរ៕