(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី-គំរោងថ្មី ដឹហាម៉ូនីវីល្ល ផ្តល់ការបញ្ចុះតម្លៃពិសេសចាប់ពី២% ដល់ទៅ ៧% សម្រាប់អតិថិជនដែលកក់ផ្ទះវីឡាណាមួយក្នុង គំរោងថ្មី ដឹហាម៉ូនីវីល្ល ត្រឹមបំណាច់ ខែកញ្ញា ឆ្នាំ២០១៧។

គំរោងដែលស្របតាមស្តង់ដារ មិនធ្លាប់មាននេះ ក្រុមហ៊ុនបានខិតខំរៀបចំឡើងដោយជ្រើសរើសយក ទីតាំងសម្រាប់លក់ដែលមានភូមិសាស្ត្រល្អ តាមបណ្តោយផ្លូវ ៥៩៨ ឬ ផ្លូវ ជា សុផារ៉ា ដែលមានចំងាយ ប្រមានត្រឹមតែ១គីឡូមែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ ១.៥គីឡូមែត្រពីផ្សារទំនើបអីអនម៉លទី២ ជាពិសេសគំម្រោងនេះស្ថិត នៅក្នុងតំបន់ដែលមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ។

ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅ ដ៏ល្អរួចជាស្រេចដោយមានការ ចាក់ផ្លូវបេតុងធំទួលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារ មានដើមឈើធំៗស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។

បុរីភ្នំពេញថ្មី-ដឹហាម៉ូនីវីល្ល មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃ្វីនB។ រួសរាន់ឡើង!
ទំនាក់ទំនងទូរស័ព្ទលេខ 012 933666, 012719559, 097 8157777, 010240123៕