(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ អំពីការរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ ដំណើរការប្រព្រឹត្តទៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់, លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត។

កិច្ចប្រជុំផ្សព្វផ្សាយនេះ នឹងរៀបចំឡើងនៅម៉ោង១០ព្រឹក សាលសន្និសីទ គ.ជ.ប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក មាស សិទ សមាជិក គ.ជ.ប៕